ព័ត៌មាន

រូបភាពថ្មីចុងក្រោយបំផុតនៃផ្ទៃខាងមុខរបស់ស្មាតហ្វូន Samsung Galaxy S8 ត្រូវបានបែកធ្លាយ

ស្មាតហ្វូនស៊េរីថ្មីចុងក្រោយ Samsung Galaxy S8 នឹងធ្វើការប្រកាសបង្ហាញវត្តមានជាផ្លូវការនៅខែក្រោយនេះ ប៉ុន្តែស្មាតហ្វូននេះត្រូវបានគេជឿជាក់ថាបានធ្វើការផលិតរួចរាល់ហើយគ្រាន់តែកំពុងតែធ្វើការតេស្តទៅលើកម្មវិធីប្រើប្រាស់របស់វា។ តាមរយៈរូបភាពថ្មីចុងក្រោយដែលបានបែកធ្លាយនៅថ្ងៃនេះបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីរូបរាងផ្នែកខាងមុខរបស់ស្មាតហ្វូនមួយនេះដែលកំពុងតែដំណើរការនូវកម្មវិធី Weibo App ។

image

រូបភាពនេះត្រូវបានបែកធ្លាយដំបូងបំផុតនៅក្នុងបណ្តាញសង្គមរបស់ប្រទេសចិនដែលបង្ហាញពីរូបរាងដ៏ស្រស់ស្អាតអេក្រង់កោងរបស់វានឹងគ្មានប៊ូតុង Home Key នោះទេប៉ុន្តែវានៅតែប្រើប្រាស់នូវរន្ធដោត 3.5mm Audio Jack រន្ធដោត USB Type-C ផងដែរ។ ស្មាតហ្វូន Samsung Galaxy S8 ត្រូវបានគេរំពឹងថានឹងប្រកាសបង្ហាញវត្តមាននៅចុងខែមីនាខាងមុខនេះ ហើយការដាក់លក់គឺនៅពាក់កណ្តាលខែមេសា៕