ព័ត៌មាន

ពាក្យចចាមអារ៉ាមថ្មី៖ ក្រុមហ៊ុន Samsung កំពុងតែផលិតនូវស្មាតហ្វូន Galaxy Note 8 ដែលមានកូដ “Baikal”

ពេលនេះ វាហាក់ដូចជាគ្មានការសង្ស័យទៀតនោះទេដែលថា ស្មាតហ្វូន Samsung Galaxy Note 8 ពិតជាបង្ហាញខ្លួនភ្ជាប់ជាមួយនឹងអេក្រង់ប្រភេទ 4K និងប្រើប្រាស់នូវជំនួយការឆ្លាតវៃ Bixby ។ គម្រោងនៃការផលិតនូវស្មាតហ្វូនត្រកូល Note នេះមានឈ្មោះថា “Baikal” ។

image

ព័ត៌មានដ៏ជាក់លាក់នេះត្រូវបានទម្លាយដោយគណនីដ៏ល្បីល្បាញមួយនៅលើបណ្តាញសង្គម Twitter ប៉ុន្តែយើងនៅមិនទាន់ដឹងថាស្មាតហ្វូនត្រកូល Note នេះនឹងបង្ហាញខ្លួនជាផ្លូវការនៅពេលណានោះទេ។ សម្រាប់លក្ខណៈសម្បត្តិផ្សេងទៀតក៏មិនទាន់បានទម្លាយឱ្យដឹងផងដែរ៕