ព័ត៌មាន

ក្រុមហ៊ុន NVIDIA ប្រកាសបង្ហាញនូវក្រាហ្វិកកាត GTX 1080 Ti នៅក្នុងតម្លៃ 699 ដុល្លារ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស NVIDIA បានប្រកាសបង្ហាញនូវក្រាហ្វិក GeForce ស៊េរីថ្មីមួយទៀតម៉ូដែល GTX 1080 Ti ។ ដោយប្រើប្រាស់នូវ GP102 GPU ដូចជា Titan X (Pascal) ក្រាហ្វិក 1080 Ti បានពង្រឹងទៅលើសមត្ថភាពនៃការលេងហ្គេមដែលលោកអ្នកនឹកស្មានមិនដល់។ ក្រាហ្វិកកាត 1080 Ti ប្រើប្រាស់នូវ GDDR5X មានទំហំ 11GB ដែលមានម៉េមូរី Bandwidth ដល់ទៅ 484MB/s ។

image

GTX 1080 Ti នឹងដាក់លក់នៅជុំវិញពិភពលោកនៅថ្ងៃទី 10 ខែមីនាខាងមុខនេះនៅក្នុងតម្លៃ 699 ដុល្លារហើយការចាប់ផ្តើមការកម្មង់ទិញចាប់ផ្តើមពីថ្ងៃទី 2 ខែមីនានេះតទៅ។ វាមានម៉ូដែលពីរគឺ Founder’s Edition និង OEM ។ សម្រាប់ GTX 1080 វិញមានតម្លៃធ្លាក់ចុះមកត្រឹម 599 ដុល្លារហើយ OEM មានតម្លៃ 499 ដុល្លារ។

សូមទស្សនាវីដេអូរបស់ GTX 1080 Ti