ព័ត៌មាន

របាយការណ៍ថ្មី: ស្មាតហ្វូន Samsung Galaxy S8 នឹងបំពាក់នូវប្រព័ន្ធស្កែនមុខ (Facial Recognition)

ពាក្យចចាមអារ៉ាមជាច្រើនពាក់ព័ន្ធនឹងស្មាតហ្វូន Samsung Galaxy S8 ទម្លាយថា ប្រព័ន្ធស្កែនក្រយ៉ៅដៃនឹងត្រូវផ្លាស់ទៅដាក់នៅផ្នែកខាងក្រោយវិញ ហើយវានឹងមានប្រព័ន្ធស្កែនប្រស្រីភ្នែកថែមទៀត។ យោងទៅតាមរបាយការណ៍ថ្មីមួយបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះនឹងបំពាក់នូវប្រព័ន្ធស្កែនមុខផងដែរ។

image

របាយការណ៍មួយដែលដកស្រង់សម្តីរបស់បុគ្គលិកនៅក្រុមហ៊ុន Samsung បញ្ជាក់ថា ដោយសារតែការប្រើប្រាស់ប្រព័ន្ធស្កែនប្រស្រីភ្នែកនៅមានការកំណត់ពាក់ព័ន្ធជាមួយនឹងល្បឿន និងការផ្ទៀងផ្ទាត់អត្តសញ្ញាណ យើងបានសម្រេចចិត្តបន្ថែមនូវប្រព័ន្ធស្កែនមុខមួយទៀត។ ជាមួយនឹងប្រព័ន្ធស្កែនមុខនេះ វាចំណាយពេលខ្លីត្រឹមតែ 0.01 វិនាទីប៉ុណ្ណោះដើម្បីដោះសោរ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនទាំងពីរនេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 29 ខែមីនាខាងមុខនេះ ហើយការដាក់លក់វិញគឺនៅចុងខែមេសា៕