ព័ត៌មាន

មិនធម្មតា! ថ្ងៃដំបូងនៃការដាក់លក់ស្មាតហ្វូន LG G6 នៅកូរ៉េខាងត្បូងបានចំនួន 20,000 គ្រឿង

កាលពីម្សិលមិញនេះ ស្មាតហ្វូន LG G6 ដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយរបាយការណ៍មួយចេញពីប្រទេសនេះចុះផ្សាយថា ក្រុមហ៊ុន LG លក់ដាច់បានស្មាតហ្វូន LG G6 រហូតដល់ទៅ 20,000 គ្រឿងសម្រាប់ថ្ងៃដាក់លក់ដំបូងនេះ។

image

បើលោកអ្នកប្រៀបធៀបជាមួយនឹងស្មាតហ្វូន LG G5 នៅថ្ងៃដាក់លក់ដំបូងគឺដាច់នៅក្នុងចំនួនត្រឹមតែ 15000 គ្រឿងប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ការកម្មង់ទិញ (Pre-Orders) ស្មាតហ្វូន LG G6 នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះមានចំនួនប្រមាណជា 40,000 គ្រឿង។

image

សម្រាប់ទីផ្សារប្រទេសផ្សេងៗទៀត ស្មាតហ្វូន LG G6 នឹងដាក់លក់នៅអ៊ីស្រាអែលនៅថ្ងៃទី 22 ខែមីនា និងប្រទេសអូស្រ្តាលីថ្ងៃទី 28 ខែមីនាខាងមុខនេះ។ ស្មាតហ្វូននេះក៏ដាក់ឱ្យធ្វើការបញ្ជាទិញ (Pre-Order) នៅក្នុងចក្រភពអង់គ្លេសផងដែរ៕