ព័ត៌មាន

នាឡិកា Huawei Watch នឹងតម្លើងទៅប្រើប្រាស់ Android 2.0 នៅចុងខែមីនានេះ

Huawei Watch នៅតែជាស្មាតវ៉ចដ៏ស្រស់ស្អាត និងពេញនិយមបំផុតទោះបីជាមានវត្តមានរបស់ Huawei Watch 2 និង Watch 2 Classic ក៏ដោយ។ អតិថិជនដែលកំពុងតែប្រើប្រាស់ Huawei Watch នេះក៏កំពុងរង់ចាំការតម្លើងទៅប្រើប្រាស់ Android Wear 2.0 ។

image

ព័ត៌មានដ៏ល្អមួយនៅពេលនេះគឺថា នាឡិកា Huawei Watch នេះនឹងអាចតម្លើងទៅកាន់ Android Wear 2.0 នៅចុងខែមីនាខាងមុខនេះ បើយោងទៅតាម Huawei Deutschland ។ Android Wear 2 នឹងនាំយកនូវ UI ថ្មី ការពង្រឹងកាន់តែប្រសើរទៅលើដំណើរការ ការប្រើប្រាស់ Google Assistant និងការប្រើប្រាស់មុខនាឡិកាផ្សេងគ្នាជាច្រើន រួមទាំងការប្រើប្រាស់ប្រព័ន្ធ NFC សម្រាប់ប្រើជាមួយ​ Android Pay ផងដែរ៕