ព័ត៌មាន

ក្រុមហ៊ុនសាមសុងប្រកាសប្រមូល Galaxy Note 7 ត្រឹមថ្ងៃទី ៣១ មីនា

ក្រុមហ៊ុនសាមសុងសូមប្រកាសជូនដំណឹងសារជាថ្មីម្តងទៀតដល់អតិថិជនGalaxy Note7​ ទាំងអស់ថា កម្មវិធីប្តូរ Galaxy Note 7 យកទឹកប្រាក់វិញ នឹងបន្តត្រឹមថ្ងៃទី៣១ ខែមីនាខាងមុខនេះតែប៉ុណ្ណោះ។  

 image

នៅក្នុងប្រទេសកម្ពុជា​ អតិថិជន Galaxy Note7 ​អាចយកទូរស័ព្ទមកប្តូរយកទឹកប្រាក់ដែលខ្លួនបានទិញ។

 image

កម្មវិធីនេះនឹងបន្តត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នេះប៉ុណ្ណោះ នៅគ្រប់ហាងទំនើបសាមសុងដែលនាំចូលផលិតផលសាមសុង​ផ្លូវការនៅកម្ពុជា។

  1. សម្រាប់អតិថិជនដែលបានទិញពីហាងទំនើបសាមសុងApsara, KLD ឬ Nika ដែលជា អ្នកនាំចូលផលិផលសាមសុងផ្លូវការ​​​ ​  សូមអញ្ជើញទៅកាន់ហាងទំនើបសាមសុង KLD  ទល់មុខអាគារភ្នំពេញថៅវើ  ហាងទំនើបសាមសុង Apsara   នៅជិតផ្សារដេប៉ូ ឬ ហាងទំនើបសាមសុង Nika ជិតស្តុបបូកគោ។

  2. សម្រាប់អតិថិជនដែលមិនបានទិញពីហាងទំនើបសាមសុង Apsara, KLD ឬ Nika សូមអញ្ជើញទៅកាន់ហាងដែលលោកអ្នកបានទិញដើម្បីទទួលបានការសម្របសម្រួល ពីហាងទាំងនោះ​​​​​​​​​​សម្រាប់កម្មវិធីនេះ។

  image

ក្រុមហ៊ុនសាមសុង «សូមអភ័យទោសដោយសុច្ចចិត្តចំពោះការលំបាកដល់អតិថិជន ​និងដៃគូនានា ហើយក្រុមហ៊ុនសូមលើកទឹកចិត្តដល់អតិថិជន Galaxy Note7 ទាំងអស់ចូលរួមជាមួយកម្មវិធីនេះ។»

គួរបញ្ជាក់ថា ដើម្បីសុវត្ថិភាពរបស់អតិថិជន ក្រុមហ៊ុនសាមសុងបានឈប់លក់ និងដូរ ព្រមទាំងសម្រេចចិត្តឈប់ផលិត Galaxy Note7 តែម្តង។ អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់ទាំង Galaxy Note7ចាស់ និង Galaxy Note7 ដែលបានដូរថ្មី គួរបិទទូរស័ព្ទ និងឈប់ប្រើប្រាស់បន្ត ហើយទទួលយកអត្ថប្រយោជន៍ពីការដូរយកទូរស័ព្ទសាមសុងថ្មីជាមួយទឹកប្រាក់បន្ថែម​ ឬប្តូរយកទឹកប្រាក់វិញ។