ព័ត៌មាន

សកម្មភាពសង្គម (CSR) នៅតែផ្តល់គុណប្រយោជន៍ និងផ្សព្វផ្សាយពីកេរិ៍្តឈ្មោះក្រុមហ៊ុនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានីបានយ៉ាងល្អ៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាមសុង

ការស្ទង់មតិរបស់ក្រុមហ៊ុនសាមសុងបានបង្ហាញឲ្យឃើញថាអ្នកប្រើប្រាស់ចំនួន ៧៣% ជឿជាក់ថាកម្មវិធីសង្គមពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់សហគមន៍

 ប្រទេសសិង្ហបុរី ថ្ងៃទី​ ២០ មីនា ឆ្នាំ ២០១៧៖ អ្នកប្រើប្រាស់ជឿជាក់ថាសកម្មភាពចូលរួមក្នុងសង្គមរបស់ក្រុមហ៊ុននីមួយៗគឺផ្តល់នូវសារៈប្រយោជន៍ខ្លាំង និងសង្ឃឹមថាក្រុមហ៊ុនទាំងអស់បន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍសង្គម។ ទាំងនេះជាការរកឃើញពីការសិក្សាស្រាវជ្រាវថ្មីមួយពីប្រទេសទាំង៩ទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដែលបានធ្វើទ្បើងដោយក្រុមហ៊ុន  Kadence Singapore និងប្រគល់សិទ្ធិដោយក្រុមហ៊ុនសាមសុង។

  image

កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសាមសុងក្នុងការងារសង្គម

 image

អ្នកឆ្លើយសំណួរ៣នាក់ក្នុងចំណោម១០នាក់ (២៩%) បានទទួលស្គាល់ថាក្រុមហ៊ុនសាមសុងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ដែលមានពិន្ទុខ្ពស់ជាងពីរដងលើក្រុមហ៊ុនជាប់ក្នុងបញ្ជីបន្ទាប់ (ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិច។ ក្នុងចំណោមក្រុមហ៊ុនក្នុងដែលមានឈ្មោះក្នុងបញ្ជីទាំងក្រុមហ៊ុនបច្ចេកវិទ្យា និងឧបករណ៍មិនប្រើបច្ចេកវិទ្យា  សាមសុងក៏ថែមទាំងស្ថិតនៅក្នុងចំណាត់ថ្នាក់នាំមុខគេក្នុងចំណោមសមាគមដ៏ល្អផងដែរ (45%)។

 image

លោកស្រី Irene Ng ដែលជាអនុប្រធានផ្នែកទីផ្សារសាជីវកម្មរបស់ក្រុមហ៊ុនសាមសុងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានីបានមានប្រសាសន៍ថា៖ «វាជារឿងដ៏ប្រពៃមួយដែលបានដឹងថាអ្នកប្រើប្រាស់ទទួលស្គាល់អត្ថប្រយោជន៍ពិតប្រាកដដែលកម្មវិធីទាំងនេះបានផ្តល់ឲ្យសហគមន៍ ហើយយើងនឹងខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យជីវិតអ្នកគ្រប់គ្នាកាន់តែល្អប្រសើរទ្បើងតាមរយៈកម្មវិធីសង្គមឲ្យកាន់តែធំទូលាយ និងមាននិរន្តភាពយូរអង្វែង​។ »

សេវានិងសម្ព័ន្ធភាពរបស់ក្រុមហ៊ុនសាមសុងសម្រាប់សង្គម

 

 image

ក្រុមហ៊ុនសាមសុងជឿជាក់ថា ការអប់រំគឺជាគ្រាប់ពូជដែលផ្តល់នូវគំនិតច្នៃប្រឌិតថ្មីៗ ហើយក្រុមហ៊ុនមានការប្តេជ្ញាចិត្តក្នុងការ អភិវឌ្ឍសហគមន៍តាមរយៈការផ្តល់ការសិក្សាពីបរិស្ថានវ័យឆ្លាត។

 នៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ និងអូសេអានី សាមសុងបានបង្កើតសាលា និងបណ្ណាល័យវ័យឆ្លាតចំនួនជាង ១៦០ កន្លែង និង២០ វិទ្យាស្ថានសម្រាប់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា ដើម្បីផ្សាភ្ជាប់ពិភពឌីជីថលទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដែលជួយឲ្យសិស្សានុសិស្សអាចស្វែងយល់ពីវិធីសិក្សាកាន់តែវ័យឆ្លាត និងបណ្តុះនូវទេពកោសល្យឲ្យបានជោគជ័យនៅទូទាំងតំបន់។ សាលា និងបណ្ណាល័យវ័យឆ្លាតរបស់សាមសុង (Samsung Smart Schools and Libraries) ប្រើនូវបច្ចេកវិទ្យា ដែលបង្កើតនូវវិធីសាស្រ្តនៃការសិក្សាថ្មីៗ និងកាន់តែទូលំទូលាយសម្រាប់សិស្ស តាមរយៈកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាព័ត៌មានកាន់តែច្រើនសម្បូរបែប និងមានអត្ថប្រយោជន៍ផងដែរ។

 លើសពីនេះទៀត វគ្គបណ្តុះបណ្តាល Samsung Tech Institutes ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់យុវជន និងយុវតីជំនាន់ក្រោយ ទទួលបានអនាគតកាន់តែប្រសើរ ព្រមទាំងស្វែងរកអ្នកជំនាញបច្ចេកទេសដែលកំពុងតែខ្វះខាត។ វគ្គបណ្តុះបណ្តាល Samsung Tech Institutes ធានាថា យុវជនអាចទទួលបាននូវការបណ្តុះបណ្តាលដ៏ល្អបំផុត និងមេរៀនដែលយកទៅប្រើប្រាស់បានក្នុងជីវិតប្រចាំថ្ងៃជាមួយនឹងជំនាញសំខាន់ៗផងដែរ។

 image 

ក្នុងគោលបំណងរឹតបន្តឹងសម្ព័ន្ធភាពជាមួយសហគមន៍ក្នុងតំបន់ សាមសុងក៏បានរៀបចំនូវកម្មវិធី សង្គមដ៏ធំមួយ ដែលមានឈ្មោះថា Culture.Connect​។ ការច្នៃប្រឌិតថ្មីនេះបង្ហាញពីភាពខុសប្លែកពីគេ និងភាពល្បីល្បាញនៃទីផ្សារនីមួយៗ ដែលមានវប្បធម៌ចម្រុះគ្នា រួមមាន អត្តសញ្ញាណប្រវត្តិសាស្ត្រ និងស្នាដៃរចនា ព្រមទាំងសិល្បៈ និងវប្បធម៌ផងដែរ។

អំពីការសិក្សា

ការសិក្សានេះបានរកឃើញនូវឥរិយាបថរបស់អ្នកប្រើប្រាស់ កម្រិតនៃការយល់ដឹង ភាពពាក់ព័ន្ធ និងការផ្លាស់ប្តូរដោយសារតែកម្មវិធីសង្គមដែលរួមមានការផ្សព្វផ្សាយពីឈ្មោះយីហោក្រុមហ៊ុនផងដែរ។ ការស្រង់មតិត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុនសាមសុង និងធ្វើឡើងដោយក្រុមហ៊ុន Kadence Singapore ចន្លោះពីថ្ងៃទី១៥ ដល់២៨ ធ្នូ ២០១៦។ ទិន្នន័យត្រូវបានរក្សាទុកដែលមានចំនួនអ្នកចូលរួមក្នុងកម្មវិធីស្ទង់មតិនេះចំនួន ១៩១៦នាក់ នៅក្នុងប្រទេសចំនួន ៩  នៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ និងទ្វីបអូសេអានី ដែលរួមមានដូចជា ប្រទេស

សឹង្ហបុរី  ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម ហ្វីលីពីន តៃវ៉ាន់ អូស្ត្រាលី និងនូវែលសេឡង់។

 image

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ news.samsung.com