ព័ត៌មាន

ទូរស័ព្ទ iPhone 7 ពណ៌ក្រហមទទួលបានការចាប់អារម្មណ៍ខ្លាំងនៅចិនចុះឈ្មោះចង់ទិញចំនួន 350,000 នាក់

ទូរស័ព្ទ iPhone ពណ៌ក្រហមស៊េរីថ្មីរបស់ក្រុមហ៊ុន Apple ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សាររបស់ប្រទេសចិន។ មនុស្សច្រើនជាង 350,000 នាក់បានចុះឈ្មោះចាប់អារម្មណ៍ចង់ទិញស្មាតហ្វូនមួយនេះ ប៉ុន្តែការកម្មង់ទិញមុន (Pre-order) នៅមិនទាន់បើកនៅឡើយទេ។ ការប្រើប្រាស់នូវពណ៌ក្រហមនេះប្រហែលជាជនជាតិចិនមានជំនឿថាពួកគេនឹងទទួលបានលាភហូរចូលច្រើន ហើយពណ៌នេះក៏មានការចាប់អារម្មណ៍ខ្លាំងនៅជុំវិញពិភពលោកផងដែរ។

image

ទូរស័ព្ទ iPhone 7 ពណ៌ក្រហមនេះមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ដាក់លក់នៅក្នុងតម្លៃ 6188 យ័ន ចំនែកទំហំ 256GB ដាក់លក់នៅក្នុងតម្លៃ 6988 យ័ន។ ទូរស័ព្ទ iPhone 7 Plus ពណ៌ក្រហមវិញដាក់លក់នៅក្នុងតម្លៃ 7188 យ័ន (ម៉េមូរី 128GB) និងតម្លៃ​7988 យ័ន (សម្រាប់ម៉េមូរី 256GB) ។ គួរបញ្ជាក់ផងដែរថា iPhone 7 ពណ៌ក្រហមនេះនឹងចាប់ផ្តើមដាក់លក់នៅលើអនឡាញចាប់ពីថ្ងៃនេះតទៅនៅជុំវិញពិភពលោក៕