ព័ត៌មាន

ក្រុមហ៊ុន Samsung ប្រកាសថា ស្មាតហ្វូន Galaxy S8 នឹងបំបែកកំណត់ត្រាលក់ខ្ពស់ជាងស្មាតហ្វូន Galaxy S7

ថ្មីៗនេះ លោក DJ Koh ដែលជានាយកផ្នែកអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung Electronics និយាយថា ស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង Galaxy S8+ ពិតជាយកឈ្នះទៅលើការលក់របស់ស្មាតហ្វូន Galaxy S7 នៅក្នុងឆ្នាំដំបូងនេះ។ ស្មាតហ្វូន Galaxy S8 មានតម្លៃ $750/€809 ហើយស្មាតហ្វូន Galaxy S8+ មានតម្លៃ $850/€909 ដែលខ្ពស់ជាងតម្លៃរបស់ស្មាតហ្វូនត្រកូល Galaxy S7 ។

image

ស្មាតហ្វូនស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន Samsung នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងឆ្នាំ 2017 នេះ។ បើទោះបីជាក្រុមហ៊ុនធ្លាប់មានបញ្ហាជាមួយហ្វាប់ប្លេត Galaxy Note 7 ក្តី ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះនៅតែជឿជាក់សម្រាប់ការលក់ស្មាតហ្វូន Galaxy S8 មានសន្ទុះខ្លាំងបំផុត។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនត្រកូល Galaxy S8 នេះបានដាក់ឱ្យធ្វើការកម្មង់ទិញមុនរួចរាល់ហើយនៅក្នុងទីផ្សារជាច្រើន ហើយយើងនឹងរង់ចាំមើលថាតើស្មាតហ្វូនស៊េរីថ្មីនេះទទួលបានជោគជ័យខ្លាំងប៉ុណ្ណា៕