ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple កម្មង់ទិញបន្ទះអេក្រង់កោង OLED ចំនួន 70 លានបន្ទះពីក្រុមហ៊ុន Samsung

ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងប្រើប្រាស់អេក្រង់ OLED Displays ដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យា Samsung សម្រាប់ទូរស័ព្ទ iPhone 8 របស់ខ្លួននៅក្នុងឆ្នាំនេះ ហើយថ្ងៃនេះរបាយការណ៍ថ្មីមួយបានបញ្ជាក់អំពីរឿងនេះផងដែរ។

image

យោងទៅតាមរបាយការណ៍ Nikkei ក្រុមហ៊ុន Apple បញ្ជាកម្មង់ទិញបន្ទះអេក្រង់កោង OLED Display ចំនួន 70 លានគ្រឿងពីក្រុមហ៊ុន Samsung ហើយមិនទាន់មានក្រុមហ៊ុនណាផ្សេងផ្គង់ផ្គង់បន្ទះអេក្រង់នោះទេ។ បន្ទះអេក្រង់ OLED នឹងប្រើប្រាស់នៅលើទូរស័ព្ទ iPhone 8 ចំនែកទូរស័ព្ទ iPhone 7s / 7s Plus នឹងប្រើប្រាស់អេក្រង់ LCD Panes ដែលមានទំហំ 4.7 អ៊ីង និង 5.5 អ៊ីង។

ទូរស័ព្ទ iPhone 8 នឹងមានអេក្រង់ទំហំ 5.2 អ៊ីងភ្ជាប់ជាមួយអេក្រង់ OLED ហើយវាអាចមានតម្លៃប្រហែល 1000 ដុល្លារ។ អ្នកវិភាគជាច្រើនទស្សន៍ទាយថា ក្រុមហ៊ុន​Apple អាចលក់បានទូរស័ព្ទ iPhone 8 ចំនួន 55 លានគ្រឿងនៅក្នុងឆ្នាំនេះដែលបំបែកកំណត់ត្រាចាស់។ ក្រុមហ៊ុន Samsung ក៏ត្រូវគេរាយការណ៍ថានឹងត្រៀមបន្ទះអេក្រង់ចំនួន 95 លានបន្ទះសម្រាប់ iPhone 8 ៕