ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy C9 Pro ទទួលបានការអាប់ឌែតសុវត្ថិភាពចុងក្រោយបំផុត

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវការអាប់ឌែតថ្មីចុងក្រោយបំផុតសម្រាប់ស្មាតហ្វូនស៊េរីថ្មី Galaxy C9 Pro ។ នៅក្នុងការអាប់ឌែតនេះវាមានលេខកូដ C900FDDU1AQC32 ហើយវាក៏មានការជួសជុលទៅលើកំហុសឆ្គងមួយចំនួននៅក្នុងខែមីនាផងដែរ។

image

ក្រៅពីការពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាព ការអាប់ឌែតនេះក៏នាំយកនូវការជួសជុលទៅលើ Bug និងការពង្រឹងទៅលើល្បឿនដំណើរការផងដែរ។ លោកអ្នកអាចឆែកមើលនៅក្នុង Settings ដើម្បីធ្វើការ Update នូវ OTA ថ្មីរបស់ក្រុមហ៊ុន Samsung ៕