ព័ត៌មាន

ZGPAX S99B នាឡិការដៃសាកសមឥតខ្ចោះសម្រាប់មនុស្សគ្រប់វ័យ

តើអ្នកកំពុងតែស្វែងរកនាឡិការដែដែលសាកសមនឹងអ្នកមែនឬទេ? ZGPAX S99B ជានាឡិការដៃជំនាន់ថ្មី ត្រូវបានរចនាឡើងដោយប្រើអង្គដំណើរការ Android 5.1 OS។

នាឡិការដៃនេះ បំពាក់អេក្រង់ទំហំ 1.33 អ៊ីង មានកម្រិតបង្ហាញភ្លឺច្បាស់ត្រជាក់ភ្នែក 360 x 360។ នាឡិការនេះមានដំណើរការរហ័ស ជាមួយនឹងការភ្ជាប់ប្រព័ន្ធខួរក្បាល quad-core មានល្បឿន  1.3GHz ។ លើសពីនេះ វាត្រូវបានភ្ជាប់មកជាមួយរ៉េមមានទំហំ 512MB និងមេម៉ូរ៉ីខាក្នុងទំហំ 8GB ដែលជាទំហំដ៏សម្បូរបែបបំផុត។

សមត្ថភាពបន្ថែមទៀតលើនាឡិការដៃតូចមួយនេះមានដូចជា៖

  1. ភ្ជាប់ផត micro-USB

  2. បំពាក់កាមេរ៉ាទំហំ ៥ មេហ្គាភិចសែល អាចថតវីដេអូរកម្រិត 720p HD

  3. ដើរដោយថ្មមានថាមពល 450mAh

  4. ភ្ជាប់បណ្តាញជាច្រើនទៀតមានដូចជា៖ 3G, WiFi 802.11 b/g/n, Bluetooth និង  GPS

 

 image

ប្រភព៖ Watch Phone