ព័ត៌មាន

ការកម្មង់ទិញមុន (Pre-order) ស្មាតហ្វូន Galaxy S8 និង Galaxy S8+ នៅម៉ាឡេស៊ីចាប់ផ្តើមថ្ងៃទី 11 មេសា

នៅទីបំផុត ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Galaxy S8+ នឹងដាក់ឱ្យធ្វើការកម្មង់ទិញមុន (Pre-order) នៅក្នុងប្រទេសម៉ាឡេស៊ីហើយនៅថ្ងៃថ្ងៃទី 11 ខែមេសាខាងមុខនេះនៅវេលាម៉ោង 10 ព្រឹក​(ម៉ោងក្នុងស្រុក)។ ស្មាតហ្វូន Galaxy S8 ដាក់លក់នៅក្នុងតម្លៃ 743.60 ដុល្លារ ខណៈពេលដែលស្មាតហ្វូន Galaxy S8+ ដាក់លក់ក្នុងតម្លៃប្រហែល 833.76 ដុល្លារ។

image

នៅពេលលោកអ្នកកម្មង់ទិញស្មាតហ្វូនស៊េរីថ្មីនេះលោកអ្នកនឹងទទួលបាននូវវត្ថុបន្ថែមជាច្រើនដូចជាសម្បកទូរស័ព្ទ ស្គ្រីនការពារអេក្រង់ Wireless Charging និង USB Charging Cable ។ លោកអ្នកថែមទាំងទទួលបាននូវថាមពលថ្ម 5,100 mAh Samsung Battery Pack រួមជាមួយនឹង“Samsung Protection Plus” ធានាទៅលើការផ្លាស់ប្តូរអេក្រង់ថ្មីជូនដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំ។ ស្មាតហ្វូនស៊េរីថ្មីដែលដាក់លក់នៅក្នុងប្រទេសម៉ាឡេស៊ីនេះមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ប្រផេះ និងពណ៌មាស៕