ព័ត៌មាន

ប្រព័ន្ធសុវត្ថិភាពបំពាក់នៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង Galaxy S8+ ពិតជាអស្ចារ្យគ្មានគូប្រៀប

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ផ្តោតសំខាន់ទៅលើទិន្នន័យឯកជនភាពរបស់លោកអ្នក។ សម្រាប់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Galaxy S8+ ប្រើប្រាស់នូវប្រព័ន្ធសុវត្ថិភាពចំនួន 6 សំខាន់ៗដែលងាយស្រួលក្នុងការដោះសោរស្មាតហ្វូនស៊េរីថ្មីនេះគឺ ប្រព័ន្ធស្កែនប្រស្រីភ្នែក (Iris Scan) ប្រព័ន្ធស្កែនមុខ (Face Recognition) ប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint) ការចាក់សោរជា Pattern ការប្រើប្រាស់លេខសម្ងាត់ (Password) និងការប្រើប្រាស់លេខកូដ (PIN) ។

 image

ប្រព័ន្ធស្កែនប្រស្រីភ្នែក Iris Scanner

Iris Scanner គឺមានលក្ខណៈក្នុងការចាក់សោរ និងការពារទិន្នន័យរបស់លោកអ្នកតាមរយៈការស្កែនប្រស្រីភ្នែក។ ការប្រើប្រាស់ការស្កែនប្រស្រីភ្នែកផ្តល់នូវលក្ខណៈងាយស្រួល និងសុវត្ថិភាពបំផុតក្នុងការចាក់សោរស្មាតហ្វូនរួមជាមួយនឹងការការពារទិន្នន័យឯកជនភាព។

 image

ប្រព័ន្ធស្កែនមុខ (Face Recognition)

ការប្រើប្រាស់ប្រព័ន្ធស្កែនមុខ (Face Recognition) ពិតជាងាយស្រួលក្នុងការចាក់សោរស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង Galaxy S8+ របស់លោកអ្នកតាមរយៈការដោះសោរតាមទម្រង់មុខរបស់អ្នក។ វាដំណើរការលឿន និងប្រកបដោយភាពជឿជាក់បំផុត។

 image

ប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Scanner)

នៅពេលដែលអ្នកប្រើប្រាស់ចាប់កាន់ស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង​ Galaxy S8+ នៅក្នុងដៃរបស់លោកអ្នក ការស្កែនក្រយ៉ោដៃពិតជាងាយស្រួលដោយសារតែពេលនេះប្រព័ន្ធ Fingerprint Scanner នេះផ្លាស់ទៅដាក់នៅផ្នែកខាងក្រោយនៃទូរទស័ព្ទនៅជាប់នឹងកាមេរ៉ា។ លោកអ្នកគ្រាន់តែដាក់ម្រាមដៃស្កែននៅលើ Fingerprint Scanner នេះវានឹងដោះសោរស្មាតហ្វូនបានភ្លាមៗ។

 image

ភាពជឿជាក់ និងប្រព័ន្ធសុវត្ថិភាព

ការប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពនៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង​ Galaxy S8+ នេះពិតជាងាយស្រួលបំផុតសម្រាប់ការប្រើប្រាស់នៅលើកម្មវិធីផ្សេងៗជាច្រើនទៀតតាមរយៈប្រព័ន្ធស្កែនប្រស្រីភ្នែក (Iris Scanner) ឬប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Scanner) អាចប្រើប្រាស់ជាមួយនឹងកម្មវិធី Samsung Pay (ការទូទាត់ប្រាក់អនឡាញ) Samsung Pass (ការ Sign-in នៅក្នុងគេហទំព័រអ្នកពេញចិត្ត) និង Secure Folder (ការរក្សាទុកឯកសារទិន្នន័យសំខាន់មិនឱ្យអ្នកផ្សេងចូលទៅប្រើប្រាស់បាន)។

image