ព័ត៌មាន

តើប្រព័ន្ធដំណើរការរបស់ស្មាតហ្វូន Galaxy S8 និង Galaxy S8+ ខ្លាំងដល់កម្រិតណា?

ការដោនឡូត ការបញ្ចូលថាមពល និងការផ្លាស់ប្តូរប្រើប្រាស់ពីកម្មវិធីមួយទៅកាន់កម្មវិធីមួយពិតជាដំណើរការលឿនបំផុត។ ស្មាតហ្វូន Galaxy S8 និង Galaxy S8+ ប្រើប្រាស់បច្ចេកវិទ្យា 10nm Processor ។ ស្មាតហ្វូន Galaxy S8/S8+ ពង្រឹងទៅលើល្បឿននៃអង្គប្រតិបត្តិការ CPU លឿនជាងមុន 10% ខណៈពេលដែលក្រាហ្វិកកាតមានការពង្រឹងខ្លាំងជាងមុនដល់ទៅ 21% ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូនស៊េរីថ្មីនេះអាចប្រើប្រាស់នៅក្រោមទឹកភ្លៀង ឬនៅក្នុងអាងហែលទឹកបានយ៉ាងងាយស្រួល។

image

ស្មាតហ្វូន Galaxy S8 / S8+ ប្រើប្រាស់នូវឧបករណ៍បញ្ចូលថាមពលឈ្មោះថា Wireless Charging ដែលអាចបញ្ចូលថាមពលបានលឿនបំផុត។ ស្មាតហ្វូននេះប្រើប្រាស់នូវខ្សែ USB Type-C ដែលអាចបញ្ចូលថាមពលបានលឿនដោយសារតែវាប្រើប្រាស់មុខងារ Fast Charging ។ បន្ថែមពីនេះទៅទៀត ស្មាតហ្វូន Galaxy S8/S8+ មានបន្ថែមរន្ធដោត microSD កាតទំហំ 256GB ងាយស្រួលក្នុងការរក្សាទុកឯកសារសំខាន់ៗ រូបភាព និងវីដេអូជាច្រើនតាមតម្រូវការ។

image