ព័ត៌មាន

បច្ចេកវិទ្យាអេក្រង់ Infinity Display ដ៏អស្ចារ្យរួមជាមួយនឹងកាមេរ៉ាដ៏ឆ្លាសវៃរបស់ Galaxy S8 ពិតជាគ្មានគូប្រៀប

នៅពេលដែលលោកអ្នកកាន់ស្មាតហ្វូនត្រកូល Galaxy S8 នៅក្នុងដៃ លោកអ្នកនឹងទទួលអារម្មណ៍ផាសុកភាពជាមួយនឹងការងាយស្រួលក្នុងការទស្សនាវីដេអូនៅលើអេក្រង់ធំ និងការប្រើប្រាស់ Shortcuts ជាច្រើនទៀតនៅលើគែមកោងរបស់ស្មាតហ្វូន Galaxy S8/ S8+ នេះ។ បន្ថែមពីនេះទៀត កាមេរ៉ារបស់ស្មាតហ្វូនស៊េរីថ្មីនេះរាបស្មើរស៊ីគ្នាជាមួយនឹងការរចនារូបរាងផ្ទៃខាងក្រោយយ៉ាងរលើបរលោង។

image

ស្មាតហ្វូន Galaxy S8 មានអេក្រង់ទំហំ 5.8 អ៊ីង ខណៈពេលដែលស្មាតហ្វូន Galaxy S8+ មានអេក្រង់ទំហំ 6.2 អ៊ីងជាមួយនឹងកម្រិត 18.5:9 Display Ratio ដែលមានភាពងាយស្រួលក្នុងការទស្សនារូបភាព និងវីដេអូ។ ការប្រើប្រាស់អេក្រង់ធំ Infinity Display សម្រាប់ស្មាតហ្វូនត្រកូល Galaxy S8 នេះផ្តល់នូវលក្ខណៈងាយស្រួលក្នុងការធ្វើកិច្ចការងារបានច្រើន (Multitask) ក្នុងពេលជាមួយគ្នា។

image

 

លោកអ្នកអាចផ្ញើរសារខណៈពេលកំពុងទស្សនាវីដេអូ ឬធ្វើកិច្ចការងារជាច្រើនទៀតដោយគ្រាន់តែអូសចុះក្រោមម្តងដោយតែអេក្រង់ធំរបស់វា។ ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូនស៊េរីថ្មីនេះមិនប្រើប្រាស់ប៊ូតុង Home ទៀតនោះទេ គឺវាស្ថិតនៅលើអេក្រង់តែម្តង។ នៅលើអេក្រង់វាប្រើប្រាស់មុខងារថ្មីមួយឈ្មោះថា AOD (Always On Display) អាចផ្លាស់ប្តូរកម្មងវិធី (Apps) បានយ៉ាងងាយស្រួលដោយគ្រាន់តែអូសម្រាមដៃនៅលើអេក្រង់តែប៉ុណ្ណោះ។

image

បើនិយាយអំពីប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូន Galaxy S8 និង​ Galaxy S8+ វិញពិតជាអស្ចារ្យ និងងាយស្រួលក្នុងការប្រើប្រាស់ជាទីបំផុត។ ការថតរូប Selfies ពិតជាអស្ចារ្យជាមួយនឹងការប្រើប្រាស់មុខងារ Smart Auto Focus Tracts Faces សម្រាប់ចាប់យកមុខបានច្បាស់ម៉ត់ជាទីបំផុត។ កាមេរ៉ា Selfie ខាងមុខនេះមានទំហំ 8 មេហ្គាភិចសែលភ្ជាប់ជាមួយនឹង Lens F/1.7 ថតរូបភាពបានស្រស់ស្អាតគ្មានគូប្រៀប។ ចំនែកកាមេរ៉ាខាងក្រោយវិញមានទំហំ 12 មេហ្គាភិចសែល (Dual Pixel Sensor) ភ្ជាប់ជាមួយនឹង Lens F/1.7 និងថែមទាំងអាចថតវីដេអូកម្រិត 4K ថែមទៀត។ មិនថាលោកអ្នកថតរូបនៅពេលថ្ងៃ ឬពេលយប់គឺច្បាស់ស្រស់ស្អាតបំផុត។ លោកអ្នកអាចប្រើប្រាស់មុខងារ Pro Mode ដែលផ្តល់នូវលក្ខណៈពិសេសៗចំនួន 6 គឺ៖ ISO, Shutter speed, Exposure, Color tone, Manual focus និង WB (White Balance) ។

image