ព័ត៌មាន

កម្មវិធីប្រូម៉ូសិនយក្សរបស់Samsung Galaxy A 2017 ត្រឡប់មកវិញហើយ

ដើម្បីផ្តល់ភាពរំជើបរំជួល និងលើកទឹកចិត្តអតិថិជនរបស់ខ្លួន ក្រុមហ៊ុនសាមសុងបានបង្កើតកម្មវិធី ប្រម៉ូសិនយក្ស ត្រឡប់មកវិញទៀតហើយ និងកាន់តែធំជាងមុនទៅទៀត! រាល់ការជាវទូរស័ព្ទ Samsung Galaxy A 2017 ណាមួយ នឹងទទួលបានទឹកប្រាក់ភ្លាមៗ និងការថែមជូនយ៉ាងច្រើន បន្ថែមពីលើអត្ថប្រយោជន៍ដែលលោកអ្នកទទួលបានពីស៊េរីទូរស័ព្ទដៃដ៏ទំនើបបែបយុវវ័យ ដែលកំពុងពេញនិយម នៅលើទីផ្សារកម្ពុជា។

 image

ការថែមជូននឹងផ្តល់ភ្លាមៗ រាល់ការជាវទូរស័ព្ទ Samsung Galaxy A 2017 ណាមួយ​ (A3, A5 និង A7) នឹងថែមជូន ទឹកប្រាក់វិញចំនួន30ដុល្លាភ្លាមៗ ជាមួយ Power Bank ទំហំ 10,000 mAh ចំនួន1, ដង selfie ប្រើ Bluetooth ចំនួន 1, Clear Back Cover និង Screen Protector ចំនួន 1។ ប្រម៉ូសិនពិសេសនេះ នឹងផ្តល់ជូនរហូតដល់ ថ្ងៃទី31 ឧសភា នៅគ្រប់ហាងទូរស័ព្ទសាមសុងទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ Samsung Galaxy A 2017 គឺជាកំពូលទូរស័ព្ទដៃដ៏ទំនើបបំពាក់ដោយ ប្រព័ន្ធ IP68 ធន់នឹងទឹក និងធូលី ជាមួយនឹងកាមេរ៉ាមុខនិងក្រោយ ដែលអាចចាប់រូបភាពបានកាន់តែច្បាស់ស្អាត ទោះបីជានៅកន្លែងមានពន្លឺតិចក៏ដោយ។ Samsung Galaxy A 2017 មាន3ពណ៌ ធម្មជាតិដ៏ស្រស់ស្អាត គឺពណ៌ខ្មៅ ពណ៌មាស ពណ៌ផ្កាឈូក។  

សម្រាប់ពត៌មានបន្ថែម សូមទូរស័ព្ទទៅផ្នែកបម្រើអតិថិជន 023 993 232  ឬទាក់ទងផ្ទាល់នៅតាម ហាងទំនើបសាមសុងណាមួយដែលជិតលោកអ្នកបំផុត កុំឲ្យឱកាសដ៏ល្អនេះរំលងឲ្យសោះ ជាមួយប្រម៉ូសិនយក្សរបស់ Samsung Galaxy A 2017!