ព័ត៌មាន

នាឡិកាស្មាតវ៉ច Samsung Gear S3 Classic ទម្លាក់តម្លៃលក់ពិសេសត្រឹមតែ 284 ដុល្លារ

នាឡិកាស្មាតវ៉ច Samsung Gear S3 Classic ជាធម្មតាដាក់លក់នៅក្នុងតម្លៃ 349.99 ប៉ុន្តែនៅខណៈពេលនេះលោកអ្នកអាចទិញនាឡិកានេះពីគេហទំព័រ Amazon នៅក្នុងតម្លៃពិសេសត្រឹមតែ 284 ដុល្លារប៉ុណ្ណោះ។ វាមានន័យថាលោកអ្នកអាចចំណេញបានទឹកប្រាក់ប្រហែល 66 ដុល្លារអាមេរិចបើធៀបជាមួយតម្លៃធម្មតា។ ប៉ុន្តែយើងនៅមិនទាន់ដឹងថាតើកម្មវិធីពិសេសនេះដំណើរការរហូតដល់ពេលណានោះទេ។

image

ស្មាតវ៉ច Gear S3 Frontier ដាក់លក់នៅក្នុងតម្លៃ 299 ដុល្លារអាមេរិច។ លោកអ្នកអាចចំណេញបានប្រហែលជា 50.99 ដុល្លារផងដែរបើធៀបជាមួយនឹងតម្លៃលក់រាយ។ ស្មាតវ៉ច Gear S3 បង្ហាញខ្លួនកាលពីឆ្នាំមុននេះជាមួយនឹងហ្វាប់ប្លេត Galaxy Note 7 ។ នាឡិកានេះមានមុខទំហំ 1.3 អ៊ីងកញ្ចក់ AMOLED Touchscreen បន្ទះឈីប Exynos 7270 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 768MP ម៉េមូរីក្នុងម៉ាស៊ីនទំហំ 4GB និងថាមពលថ្មទំហំ 380mAh ហើយវាដំណើរការប្រព័ន្ធប្រតិបត្តិការ Tizen ៕