ព័ត៌មាន

Gear VR (2017) + Controller បទពិសោធន៍ថ្មីដ៏អស្ចារ្យនៃការទស្សនានៅក្នុងពិភព VR

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែផលិតបាននូវឧបករណ៍បច្ចេកវិទ្យាថ្មី Gear VR ដែលផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យ និងមានសមត្ថភាពគ្មានគូប្រៀប។ ការរចនារូបរាងថ្មីកាន់តែទាក់ទាញរបស់ Gear VR និង​ដៃបញ្ជា Controller ជួយឱ្យលោកអ្នកទទួលបានការទស្សនាដែលមិនធ្លាប់ជួបពីមុនមក ហើយវាមានសមត្ថភាពជួយលោកអ្នកអោយធ្វើដំណើរបានកាន់តែឆ្ងាយលើសពីការរំពឹងទុក។

 image

ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផាសុកភាព

វាពិតជាងាយស្រួលមែនទែនក្នុងការទទួលបានបទពិសោធន៍ថ្មីនៃពិភពពិតៗ (Virtual Reality) ដោយសារតែឧបករណ៍ Gear VR ត្រូវបានរចនារូបរាងស្រាល និងងាយស្រួលក្នុងការប្រើប្រាស់។ វាបង្កើតឡើងប្រកបដោយអារម្មណ៍ផាសុកភាព និងភាពជឿជាក់។

 image

ការគ្រប់គ្រង Gear VR Controller

ការប្រើប្រាស់ Gear VR Controller គឺសម្រាប់ការបញ្ជាពីចម្ងាយនៅក្នុងពិភព VR ដែលពិតជាងាយស្រួលក្នុងការប្រើប្រាស់ និងអស្ចារ្យជាទីបំផុត។ ការប្រើប្រាស់ Controller នេះសាមញ្ញបំផុតដោយសារតែវាមានទំងន់ស្រាល ហើយលោកអ្នកអាចប្រើប្រាស់វាដោយដៃម្ខាងបានណែនល្អ។

 image

ការទស្សនាពិភពលោកពិតៗ

បច្ចេកវិទ្យា VR ផ្តល់នូវបទពិសោធន៍នៃការទស្សនាច្បាស់គ្មានគូប្រៀប។ សម្រាប់ឧបករណ៍ Gear VR ផ្តល់នូវកម្រិតនៃការទស្សនារហូតដល់ទៅ 101 ដឺក្រេជាមួយនឹង Lens ធំរបស់វា និងសែនស័រ Gyro Sensor + Accelerometer ។

 image

ការជួបជុំគ្នានៅក្នុងបន្ទប់ Virtual Rooms

មិនថាលោកអ្នក និងមិត្តភក្តិជាច្រើននាក់រស់នៅកន្លែងផ្សេងគ្នានៅលើពិភពលោកក្តី លោកអ្នកនៅតែអាចជួបជុំចំណាយពេលវេលាជាមួយគ្នាបាននៅក្នុងបន្ទប់ Oculus Rooms និង Parties Rooms​។ លោកអ្នកគ្រាន់តែពាក់ឧបករណ៍ Gear VRs និងតម្លើងនូវ Oculus Room ជាការស្រេច។

 កម្មវិធីប្រើប្រាស់ច្រើនជាង 700 Apps

ជាមួយនឹងឧបករណ៍ Gear VR លោកអ្នកពិតជាជក់ចិត្តទៅនឹងវាជាក់ជាមិនខាន។ ឧបករណ៍នេះផ្តល់នូវលក្ខណៈពិសេសជាច្រើនដូចជា ហ្គេម កម្មវិធី និងជាច្រើនទៀតដែលជាបទពិសោធន៍ថ្មីមួយទៀតនៅក្នុងការទស្សនានៅក្នុងពិភព VR ។

 ការប្រើប្រាស់ជាមួយស្មាតហ្វូន Galaxy

វាមិនមែនជាបញ្ហានោះទេប្រសិនបើស្មាតហ្វូន Galaxy របស់លោកអ្នកប្រើប្រាស់រន្ធដោត Micro USB ឬ USB Type-C នោះ។ ងាយៗដោយគ្រាន់តែភ្ជាប់រន្ធដោតនៃស្មាតហ្វូនរបស់អ្នកទៅកាន់ Gear VR ជាការស្រេច នោះលោកអ្នកអាចចូលទៅទស្សនាពិភព VR បានហើយ។