ព័ត៌មាន

ទូរទស្សន៍សាមសុង QLEDTV វាយលុកទីផ្សារកម្ពុជា

ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧៖ ថ្មីៗនេះក្រុមហ៊ុនសាមសុងសាខាកម្ពុជាបានបង្ហាញជូនអ្នកចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាទំនើបនូវការច្នៃប្រឌិតថ្មីដោយធ្វើការសម្ពោធទូរទស្សន៍  QLED   ប្រកបដោយ ស្តង់ដារ និងភាពងាយស្រួល ក៏ដូចជាគុណភាពក្នុងការទស្សនាកម្សាន្តក្នុងផ្ទះ។

image

image

image

ឥទ្បូវនេះបច្ចេកវិទ្យា Quantum dot ផ្តល់នូវរូបភាពច្បាស់ និងពណ៌ដ៏ត្រជាក់ភ្នែកគ្រប់ទស្សនីយភាពលើអេក្រង់ 4K នៃទូរទស្សន៍សាមសុង QLED

ក្នុងអំទ្បុងពេលនៃកម្មវិធីសម្ពោធដែលបានធ្វើទ្បើងនៅផ្សារទំនើបអ៊ីអន នាយកគ្រប់គ្រងនៃសាខាសាមសុងកម្ពុជា លោក Seungho Choi បានថ្លែងក្នុងសន្ទុរកថាបើកកម្មវិធីថា៖ «គុណភាពរូបភាព ការរចនា និងភាពងាយស្រួលក្នុងការស្វែងរកកម្មវិធីផ្សេងៗ គឺជាលក្ខណៈពិសេសដែលបង្ហាញពីការរីកចំរើនរបស់ទូរទស្សន៍ក្នុងពេលអនាគត និងការនាំមុខរបស់ក្រុមហ៊ុនសាមសុង»។

image

លក្ខណៈពិសេសនៃទូរទស្សន៍ QLED របស់សាមសុងគឺរូបភាព ស្តាយ៍ និងការរចនា។ ជាមួយប្រព័ន្ធអុបទិក ដែលគ្មានខ្សែរញ៉េរញ៉ៃ ជួយបន្ធូរភាពតានតឹងពីខ្សែរប៉ាត់រប៉ាយ និងតុបតែងបន្ទប់ទទួលភ្ញៀវរបស់អ្នកឲ្យបាន ស្រស់ស្អាត។ ចំណែកឯខ្សែអុបទិកស្តើងសម្រាប់តភ្ជាប់ឧបករណ៍ផ្សេងៗទៅនឹងទូរទស្សន៍ តាមរយៈប្រអប់តភ្ជាប់ One Connect ជួយឲ្យអ្នកអាចដាក់ឧបករណ៍នៅឆ្ងាយ ដូច្នេះអ្នកនៅសល់កន្លែងសម្រាប់តុបតែងលម្អ។

image

លោក វណ្ណៈ ជាប្រធានក្រុមហ៊ុនក្នុងស្រុកមួយ ដែលបានចូលរួមព្រឹត្តិការណ៍នេះបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា បច្ចេកវិទ្យានេះពិតជាអស្ចារ្យមែនទែន ហើយមានទូរទស្សន៍មួយនេះហាក់ដូចជាមានរោងកុនក្នុងផ្ទះអ៊ីចឹង។ ខ្ញុំកំពុងពិចារណាទិញវាឆាប់ៗនេះ»។

 image

ទូរទស្សន៍សាមសុងស៊េរី QLED TV ទាំងអស់ ឥទ្បូវនេះដាក់លក់នៅហាងផ្សេងៗ និងនៅផ្សារទំនើបអ៊ីអន ក៏ដូចជានៅហាងទំនើបសាមសុងទូទាំងប្រទេសកម្ពុជា។ សូមអញ្ជើញមកទស្សនាដោយផ្ទាល់ឥទ្បូវនេះ ដើម្បីដឹងឲ្យកាន់តែច្បាស់អំពីពណ៌ដ៏ស្រស់ស្អាតពិតៗក្នុងទូរទស្សន៍ស៊េរីថ្មីនេះ។

អំពីក្រុមហ៊ុន Samsung Electronics Co., Ltd

Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com