ព័ត៌មាន

Samsung Batter Pack កម្លាំង 5100 mAh បំពាក់បច្ចេកវិទ្យា Fast-Charge ដាក់លក់ហើយ!

រយៈពេលពីរខែក្រោយការសម្ភោធស្មាតហ្វូនស៊េរីថ្មី Galaxy S8 ពេលនេះ Samsung Batter Pack បង្ហាញខ្លួននៅលើគេហទំព័រ Samsung នៅសហរដ្ឋអាមេរិចហើយ។ ឧបករណ៍នេះដាក់លក់ក្នុងតម្លៃ 59.99 ដុល្លារជាមួយនឹងកម្លាំងថាមពល 5100mAh និងទ្រទ្រង់បច្ចេកវិទ្យា Samsung Fast Charge ថែមទៀតផង។

image

Samsung Batter Pack ភ្ជាប់ជាមួយនឹងរន្ធផត USB ចំនួន 2 ដែលមួយជា USB ធម្មតា និងមួយទៀតគឺ USB-C ។ Samsung Batter Pack ភ្ជាប់ជាមួយនឹងរន្ធ MicroUSB ទៅកាន់ USB និងពី microUSB ទៅកាន់ USB-C ។ ក្រុមហ៊ុន Samsung ក៏បំពាក់នូវអំពូល LED នៅលើ Samsung Batter Pack នេះដើម្បីដឹងពីកម្រិតនៃថាមពលថ្មដែលនៅសល់ផងដែរ។ ប្រសិនបើស្មាតហ្វូនរបស់អ្នកមិនទ្រទ្រង់បច្ចេកវិទ្យា Samsung Fast Charge នេះទេ អ្នកអាចប្រើប្រាស់ស្តង់ដារ 2A បាន។

សូមទស្សនាវីដេអូទាំងអស់គ្នាអំពី Samsung Batter Pack ៖