ព័ត៌មាន

ចំណាយត្រឹមតែ 299 ដុល្លា ទទួលបានស្មាតហ្វូនស៊េរីទំនើប SUGAR S9 និងកាដូជាច្រើនទៀត

អស់រយៈពេលជាច្រើនខែមកហើយ ដែលអតិថិជនរបស់ក្រុមហ៊ុន SUGAR ទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវស្មាតហ្វូនជំនាន់ថ្មី សមត្ថភាពកាន់តែខ្លាំង មុខងារ និងការរចនារឹតតែទាក់ទាញ មិនទិញ មិនបាន នោះគឺ SUGAR S9 ឥឡូវនេះបានមកដល់ប្រទេសកម្ពុជាហើយ។

វត្តមានរបស់ SUGAR S9 មកដល់កម្ពុជាកាលពីថ្ងៃ ២០ ខែឧសភា ឆ្នាំ២០១៧។ គ្រាន់តែមកដល់ភ្លាម ផេករបស់​ SUGAR PHONE CAMBODIA បានធ្វើការបង្ហាញនូវរូបរាងដ៏ស្រស់ឆើតឆាយភ្លាមផងដែរ ព្រមជាមួយនឹងតម្លៃដែលរឹតតែពិសេសមិនគួរឲ្យជឿ គឺត្រឹមតែ 299 ដុល្លាតែប៉ុណ្ណោះ និងមាន 2 ពណ៌សម្រាប់ជ្រើសរើស ដូចជាពណ៌ខ្មៅនិងពណ៌ផ្កាឈូក។

 image

លើសពីនេះផងដែរ ក្រុមហ៊ុនបានធ្វើការបន្ថែមជូននូវកាដូ Power Bank ទំហំ 20000 mAh និងអាវយឺតដ៏ស្រស់ស្អាតពី SUGAR ដើម្បីជាការថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់របស់ SUGAR PHONE CAMBODIA។  លក្ខណៈពិសេសដែលធ្វើឲ្យ SUGAR មានភាពល្បីល្បាញខ្លាំង គឺដោយសារតែរូបរាងដែលល្អស្តើងផ្តាច់គេ និងកម្រិតភាពច្បាស់នៃរូបភាពដោយសារតែកម្រិតភិចសែលខ្ពស់ ជាពិសេស SUGAR S9 នេះតែម្តង។ ចំណែកឯកាមេរ៉ារបស់ SUGAR S9 គឺមានសមត្ថភាពមិនធម្មតា ដែលអាចប្រៀបធៀបទៅនឹងកាមេរ៉ាអាជីពផងបាន។

image

តំណាងទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន SUGAR ប្រចាំនៅកម្ពុជា លោក យិន ឌីណា បានឲ្យដឹងថា ស្មាតហ្វូនជំនាន់ថ្មី SUGAR S9 លក់ដាច់ខ្លាំងមែនទែន នៅទីក្រុងហុងកុង និងបណ្តាប្រទេសដ៏ទៃៗទៀត។ ចំណែកឯប្រទេសកម្ពុជាវិញ លោកសង្កេតឃើញថាគ្រាន់តែក្រុមហ៊ុនប្រកាសវត្តមាន SUGAR S9​ អតិថិជនចាប់អារម្មណ៍ខ្លាំងនិងមានកំណើននៃការកុម្ម៉ង់ទិញយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយនេះគឺជាមោទនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន SUGAR។

image

ដោយឡែក នៅខែមិថុនា ក្នុងឆមាសទី 2 សម្រាប់ឆ្នាំ 2017 ខាងមុខនេះ ក្រុមហ៊ុន SUGAR ប្រចាំទីក្រុង ហុងកុង មានគម្រោងក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយនឹង BARBIE របស់តៃវ៉ាន់សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងប្រចាំឆ្នាំដែលមានឈ្មោះថា BARBIE RUN ដែលជាការផ្សព្វផ្សាយទៅលើអំណាច និងឥទ្ធិពលនៃពណ៌ផ្កាឈូកនៅលើទីផ្សារប្រកួតប្រជែងផងដែរ។

SUGAR 9 ផ្តោតទៅលើលក្ខណៈពិសេសធំៗចំនួន 4 គឺ៖

1. កម្រិតរូបភាព 64 លានមេហ្គាភិចសែល

ប្រជាប្រិយភាពរបស់ស្មាតហ្វូន SUGAR S9 កំពុងតែមានការកើនឡើងខ្លាំង ។ កាមេរ៉ារបស់ S9 អាចផ្តិតយករូបភាពដល់ទៅ 64 លានភិចសែល ហើយរូបភាពនេះ អាចពង្រីកបានរហូតដល់ 22 ដងមិនព្រិល គ្មានការបែកនោះទេ ដែលអាចធៀបជាមួយនឹងលក្ខណៈសម្បត្តិរបស់កាមេរ៉ាអាជីពបាន។

image

2. ថតវីដេអូបានស្រស់ស្អាតបំផុត

ស្មាតហ្វូន SUGAR មានមុខងារ Beauty Self-Timer ដែលអាចថតរូបភាពបានស្រស់ស្អាត ជាពិសេសវាទ្រទ្រង់នូវវីដេអូកម្រិត Full-HD កម្រិតខ្ពស់ (Beautiful Video) និងការបន្ថែម Effects បានជាច្រើនទៀត។ ស្មាតហ្វូន SUGAR S9 អាចថតវីដេអូបានយូរ ហើយវាប្រើប្រាស់ Lens Beauty Video ដែលផ្តល់នូវពន្លឺភ្លឺច្បាស់ក្នុងខណៈពេលថត។ លោកអ្នកអាចជ្រើសរើសមុខងារជា Soft, Glossy Skin Effects បានផងដែរ។

3. Key ពិសេសមួយ ដែលផ្តល់នូវលក្ខណៈកាន់តែងាយស្រួល

អាថ៌កំបាំងនៃលក្ខណៈពិសេសរបស់ស្មាតហ្វូន SUGAR 9 គឺមាន Key មួយទៀត ដែលជួយឲ្យអ្នកប្រើប្រាស់ចំណេញពេលវេលាក្នុងការចូលទៅបើកមើលApp បានយ៉ាងងាយស្រួល។ នៅក្នុងពេលដែលស្មាតហ្វូនស្ថិតនៅក្នុង Standby Mode លោកអ្នកអាចប្រើប្រាស់  Key នេះ សម្រាប់ចូលទៅកាន់វីដេអូ ការថតសំឡេងពេលខល ការចូលទៅកាមេរ៉ា ការបើកពិល និងមុខងារជាច្រើនទៀតដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងងាយស្រួល។

4. រូបរាងស្តើងមែនពិតតែទំហំថាមពលខ្លាំង

 ស្មាតហ្វូន SUGAR S9 មានការរចនាលម្អរជាមួយនឹងត្បូង Swarovski ដ៏ភ្លឺចែងចាំ ហើយរូបរាងរបស់ស្មាតហ្វូននេះ មានកម្រាស់ស្តើងត្រឹមតែ 6.6 mm កញ្ចក់ភ្លឺរលោងនៅពីក្រោយ ថាមពលថ្មខ្លាំងកម្លាំង 3000mAh ដែលអាចទស្សនាវិដេអូនៅលើ YouTube បានរយៈពេល 8 ម៉ោង។ SUGAR S9 ភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm ដែលមាន CPU 8 គ្រាប់ រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ការទ្រទ្រង់ស៊ីមកាតពីរ (3G + 4G) និងរន្ធដោត microSD ទំហំដល់ទៅ 128GB ។ ស្មាតហ្វូន SUGAR 9 ដាក់បង្ហាញក្នុងទីក្រុងតៃវ៉ាន់មានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ផ្កាឈូក និងពណ៌ខ្មៅ។