ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Feel ប្រកាសបង្ហាញខ្លួនជាមួយអេក្រង់ 4.7 អ៊ីង ប្រព័ន្ធប្រតិបត្តិការ Android Nougat

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញខ្លួននៅថ្ងៃនេះ។ ស្មាតហ្វូននេះមានឈ្មោះថា Galaxy Feel ដែលប្រើប្រាស់នូវបន្ទះឈីប SoC Octa-Core ល្បឿន 1.6GHz អេក្រង់ 4.7 អ៊ីងកម្រិត HD រ៉េមផ្ទុកទិន្នន័យទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ។

image

ស្មាតហ្វូនស៊េរីថ្មីនេះភ្ជាប់ជាមួយកាមេរ៉ាខាងក្រោយទំហំ 16MP និងកាមេរ៉ាខាងមុខទំហំ 5MP ។ វាមានវិមាត្រ 138x67x8.3 mm និងទម្ងន់ 149 ក្រាម។ ស្មាតហ្វូននេះប្រើប្រាស់នូវថ្មកម្លាំងថាមពល 3000mAh និងប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ។ វាមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ស ពណ៌ខ្មៅ និងពណ៌ផ្កាឈូក។ ពិសេសជាងនេះទៀត ស្មាតហ្វូននេះការពារការជ្រាបទឹក និងធូលីផងដែរ។

image

image

សម្រាប់ការកម្មង់ទិញមុនស្មាតហ្វូន Galaxy Feel ចាប់ផ្តើមហើយនៅប្រទេសជប៉ុន ហើយការលក់នឹងចាប់ផ្តើមនៅពេលណាមួយក្នុងពាក់កណ្តាលខែឧសភាខាងមុខនេះ។ ចំនែកតម្លៃរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ៕