ព័ត៌មាន

ផ្ទាំងខាងមុខរបស់ហ្វាប់ប្លេត Samsung Galaxy Note 8 ត្រូវបែកធ្លាយនៅក្នុងវីដេអូ

រហូតមកទល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់ទម្លាយនូវព័ត៌មានរបស់ហ្វាប់ប្លេត Galaxy Note 8 នៅឡើយទេ ប៉ុន្តែរូបភាពបែកធ្លាយរបស់ហ្វាប់ប្លេតនេះក៏បានទម្លាយផងដែរ។ ជាក់ស្តែង រូបភាពដែលទម្លាយនេះគ្រាន់តែជាព័ត៌មានបែកធ្លាយចេញពីប្រទេសចិនតែប៉ុណ្ណោះ។ អ្វីដែលលោកអ្នកបានឃើញនៅក្នុងវីដេអូនេះគឺបង្ហាញអំពីផ្ទាំងផ្នែកខាងមុខនៃហ្វាប់ប្លេត​ Galaxy Note 8 ។

image

តាមព័ត៌មានបែកធ្លាយមុននេះ ហ្វាប់ប្លេត Galaxy Note 8 នឹងបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះអេក្រង់ទំហំ 6.3 អ៊ីង ឬ 6.4 អ៊ីងកម្រិតភាពច្បាស់ AMOLED ជាមួយនឹងកម្រិត Aspect Ratio កម្រិត 18.5:9 ។ ពិសេសជាងនេះទៀតនោះ ហ្វាប់ប្លេត Galaxy Note 8 អាចនឹងប្រើប្រាស់ប្រព័ន្ធស្កែនក្រយ៉ៅដៃ Fingerprint Scanner នៅបង្កប់ក្រោមអេក្រង់ផ្ទាល់តែម្តង៕