ព័ត៌មាន

មូលហេតុ ៥ យ៉ាងដែលថេប្លេត MYTEB MAX 4G ជាជម្រើសដ៏ល្អបំផុតក្នុងការប្រើប្រាស់!

ការវិវត្តន៍នៃបច្ចេកវិទ្យាពីមួយជំនាន់ទៅមួយជំនាន់មានការប្រកួតប្រជែងគ្នាខ្លាំងមែនទែនដែលធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននៅលើពិភពលោកបញ្ចេញនូវស្មាតហ្វូន ថេប្លេត និងឧបករណ៍បច្ចេកវិទ្យាថ្មីៗជាច្រើនទៀតនៅលើទីផ្សារដើម្បីទាក់ទាញអតិថិជន និងការកសាងម៉ាកយីហោក្រុមហ៊ុនរបស់ខ្លួន។

image

ជាក់ស្តែង ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យា MYTEB ម៉ាឡេស៊ីនាំយកនូវថេប្លេតស៊េរីថ្មីម៉ូដែល MYTEB MAX 4G ដែលបំពាក់នូវលក្ខណៈសម្បត្តិដ៏ទាក់ទាញ និងការរចនារូបរាងស្រស់ស្អាត។ ប្រសិនបើលោកអ្នកមានគម្រោងក្នុងការរកទិញថេប្លេតស៊េរីថ្មីដែលមានតម្លៃសមរម្យ និងល្អក្នុងការប្រើប្រាស់នោះ ជម្រើសដ៏ល្អមួយសម្រាប់លោកអ្នកគឺថេប្លេត MYTEB MAX 4G។

image

កត្តា ៥ យ៉ាងដែលអ្នកគួរតែរើសយកថេប្លេត MYTEB MAX 4G មកប្រើប្រាស់៖

១. អេក្រង់ទំហំធំកម្រិត FULL HD៖ ថេប្លេត MYTEB MAX 4G បំពាក់នូវអេក្រង់ទំហំធំដល់ទៅ 10.1 អ៊ីងប្រភេទ IPS Screen ភ្ជាប់ជាមួយនឹងកម្រិតភាពច្បាស់ FULL HD (1920×1200 ភិចសែល) និងពន្លឺពណ៌ភ្លឺច្បាស់ត្រជាក់ភ្នែក។ លោកអ្នកនឹងមានអារម្មណ៍ប្លែកអស្ចារ្យជាមួយនឹងការទស្សនាដ៏ជក់ចិត្តជាមួយនឹងថេប្លេតអេក្រង់ធំ ការកម្សាន្ត និងការលេងហ្គេមដែលគ្មានដែនកំណត់។ ពិសេសជាងនេះទៀត ថេប្លេតនេះផ្តល់លក្ខណៈងាយស្រួលក្នុងការធ្វើកិច្ចការងារជាច្រើនទៀតដោយសារតែអេក្រង់ធំរបស់វា។

២. ល្បឿនអ៊ីនធឺណេតលឿន៖ ថេប្លេត MYTEB MAX 4G អាចប្រើប្រាស់បាននូវស៊ីមកាត 2 ទ្រទ្រង់នូវប្រព័ន្ធ 4G LTE ។ មិនថាលោកអ្នកធ្វើការស្រាវជ្រាវកិច្ចការងារនៅលើថេប្លេតស៊េរីថ្មីនេះច្រើនប៉ុណ្ណោនោះទេ ល្បឿននៃប្រព័ន្ធអ៊ីនធឺណេតរបស់វាពិតជាដើរលឿនមិនធម្មតានោះទេ។ លោកអ្នកពិតជាពេញចិត្តពេញថ្លើមជាមួយនឹងថេប្លេត MYTEB MAX 4G​ នេះនៅពេលដែលមានវានៅក្នុងដៃ។

៣. ល្បឿនប្រតិបត្តិការ និងការលេងហ្គេមលឿន៖ ថេប្លេត MYTEB MAX 4G បំពាក់នូវអង្គគណនា Octa-Core ដែលមានល្បឿន 1.5GHz រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំដល់ទៅ 32GB ។ ដោយសារតែអេក្រង់ក្រាហ្វិករបស់ថេប្លេតនេះជាប្រភេទ FULL HD និងទំហំធំបែបនេះ វាពិតជាលក្ខណៈអំណោយផលមួយសម្រាប់ការលេងហ្គេម និងការកម្សាន្តដោយគ្មានភាពរអាក់រអួលនោះទេ។ ពិសេសជាងនេះទៀតនោះ ថេប្លេតនេះភ្ជាប់ជាមួយនឹងរន្ធបន្ថែមម៉េមូរីប្រភេទ microSD ដល់ទៅទំហំ 128GB ថែមទៀតសម្រាប់ផ្ទុកនូវឯកសារ និងហ្គេមជាច្រើនរបស់លោកអ្នក។

៤. កម្លាំងថាមពលថ្ម ពណ៌ដ៏ស្រស់ស្អាត៖ ថេប្លេត MYTEB MAX 4G បំពាក់នូវថាមពលថ្មកម្លាំងខ្លាំងដល់ទៅ 4000mAh ប្រភេទ Lithium-polymer ដែលធានាទៅលើការប្រើប្រាស់បានរយៈពេលយូរពេញមួយថ្ងៃ។ ថេប្លេតនេះមានពីរពណ៌ដ៏ស្រស់ស្អាតសម្រាប់ជ្រើសរើសគឺពណ៌មាស និងពណ៌ទឹកប្រាក់។

៥. តម្លៃ៖ ពេលនេះ ក្រុមហ៊ុន MYTEB លក់ជូនក្នុងតម្លៃពិសេសត្រឹមតែ 145 ដុល្លារអាមេរិចតែប៉ុណ្ណោះជាមួយនឹងការធានារយៈពេលមួយឆ្នាំ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 098398811 ឬ 0883708811 ដើម្បីក្លាយជាម្ចាស់ថេប្លេតដ៏ស្រស់ស្អាតមួយនេះ។

(បញ្ជាក់៖ ការដឹកជញ្ជូនគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា)