ព័ត៌មាន

ក្រុមហ៊ុន Motorola សូមណែនាំពីស្មាតហ្វូនថ្មី និងអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន

មកដល់ទៀតហើយជាមួយនឹងស្មាតហ្វូនជំនាន់ពីក្រុមហ៊ុន Motorola។ ក្រុមហ៊ុនបានបង្ហាញពីស្មាតហ្វូន ជំនាន់ថ្មីរបស់ខ្លួនមានឈ្មោះថា Motorola Moto Z2 Play។

 Moto Z2 Play រចនាមកមានលក្ខណៈពិសេសផ្ទាល់ខ្លួនជាមួយនឹងការរចនាបទថ្មី នាំមកជាមួយសមត្ថភាពខ្ពស់។ Moto Z2 Play រចនា ដោយបំពាក់អេក្រង់កម្រាស់ 5.99mm។ ប្រអប់របស់វារចនាពីសារធាតុអាលុយមីញ៉ូម។ ស្មាតហ្វូននេះបំពាក់អេក្រង់ទំហំ 5.5 អ៊ីង  ប្រភេទ Full HD Super AMOLED។ អេក្រង់របស់វារឹងមាំដោយមានប្រើប្រាស់កញ្ចក់ការពារ Corning Gorilla Glass 3។ ប្រព័ន្ធខួរក្បាលរបស់វាប្រភេទ  octa-core Snapdragon 626 មានល្បឿន 2.2GHz និងប្រើក្រាហ្វិកប្រភេទ Adreno 506។​ Moto Z2 Play ប្រើរ៉េមទំហំ 4GB  និងភ្ជាប់មេម៉ូរ៉ីទំហំ64GB ។ ម៉ូដែលមួយទៀតភ្ជាប់រ៉េមទំហំ 3GB និងភ្ជាប់មេម៉ូរ៉ីទំហំ 32GB។

អ្នកអាចថតរូបបានស្រស់ស្អាតជាមួយកាមេរ៉ាមុខទំហំ 5MP និងកាមេរ៉ាក្រោយទំហំ12MP។ ជាពិសេសអ្នកអាចប្រើប្រាស់កាមេរ៉ាបានពេញមួយថ្ងៃជាមួយថាមពលថ្ម 3000mAh។ 

 

image

image

ប្រភព៖Moto Z2 Play