ព័ត៌មាន

ការកម្មង់ទិញមុន Samsung Galaxy Book ចាប់ផ្តើមហើយនៅចក្រភពអង់គ្លេសមុនការដាក់លក់ជាផ្លូវការនៅថ្ងៃទី 16 ខែមិថុនា

ក្រោយពេលដែលប្រកាសដាក់លក់នៅសហរដ្ឋអាមេរិចរួចហើយ ពេលនេះក្រុមហ៊ុនបច្ចកវិទ្យា Samsung ត្រៀមខ្លួនក្នុងការប្រកាស Galaxy Book នៅក្នុងចក្រភពអង់គ្លេស។ ឧបករណ៍បច្ចេកវិទ្យានេះប្រកាសបង្ហាញខ្លួននៅក្នុងខែកុម្ភៈ ក្នុងព្រឹត្តិការណ៍ MWC ហើយពេលនេះក្រុមហ៊ុនក៏ចាប់ផ្តើមទទួលការកម្មង់ទិញមុននៅក្នុងចក្រភពអង់គ្លេសហើយ។ ការចែកចាយនឹងចាប់ផ្តើមនៅថ្ងៃទី 16 ខែមិថុនា។

image

Galaxy Book មានអេក្រង់ទំហំ 10.6 អ៊ីងជាមួយនឹងប្រព័ន្ធ Wi-Fi នៅក្នុងតម្លៃ 649 ផោនជាមួយនឹងរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយសម្រាប់ម៉ូដែលប្រើប្រាស់នូវប្រព័ន្ធ 4G LTE នឹងមានតម្លៃដល់ទៅ 739 ផោន។ Galaxy Book អេក្រង់ 12 អ៊ីងភ្ជាប់ជាមួយនឹង Wi-Fi មានតម្លៃដល់ទៅ 1099 ផោនជាមួយនឹងរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីន 128GB ។

សម្រាប់ Galaxy Book អេក្រង់តូចប្រើប្រាស់នូវ Intel Core m3 និងអេក្រង់ TFT ខណៈពេលដែលអេក្រង់ធំរបស់ Galaxy Book ប្រើប្រាស់បន្ទះឈីប Core i5 និងមានកម្រិតអេក្រង់ភាពច្បាស់ Super AMOLED ។ ម៉ូដែលទាំងពីរនេះដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 10 ៕