ព័ត៌មាន

ពាក្យចចាមអារ៉ាមថ្មី៖ ហ្វាប់ប្លេត Galaxy Note 8 នឹងបំពាក់នូវបន្ទះឈីប Snapdragon 836

Samsung Galaxy Note 8 គឺជាហ្វាប់ប្លេតជំនាន់បន្ទាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលជាប្រធានបទដ៏ក្តៅគគុក និងពាក្យចចាមអារ៉ាមនិយាយអំពីរឿងនេះ។ ហ្វាប់ប្លតនេះនឹងមានអេក្រង់ Infinity Display ទំហំអេក្រង់​ 6.3 អ៊ីង ប្រព័ន្ធកាមេរ៉ាភ្លោះ និងប្រព័ន្ធប្រតិបត្តិការ Android 7.1.1 ។

image

ឥឡូវនេះ ពាក្យចចាមអារ៉ាមថ្មីក៏បង្ហាញអំពីបន្ទះឈីបថ្មីដែលប្រើប្រាស់នៅលើហ្វាប់ប្លេតនេះ។ ពាក្យចចាមអារ៉ាមនេះនិយាយថា ហ្វាប់ប្លេតនេះនឹងបំពាក់នូវបន្ទះឈីបថ្មី Snapdragon 836 ។ បន្ទះឈីប Snapdragon 836 នឹងមានការពង្រឹងសមត្ថភាពកាន់តែប្រសើរបើធៀបជាមួយនឹងបន្ទះឈីប Snapdragon 835 SoC ។ បន្ទះឈីប Snapdragon 836 នឹងបំពាក់នូវអង្គគណនា Octa-Core ដែលមានល្បឿន 2.5 GHz ខណៈពេលដែលបន្ទះឈីប Snapdragon 835 មានល្បឿនត្រឹមតែ 2.45GHz តែប៉ុណ្ណោះ និងក្រាហ្វិក GPU 740 MHz៕