ព័ត៌មាន

ស្មាតហ្វូន Nokia 3, Nokia 5, Nokia 6 និង Nokia 3310 (2017) បង្ហាញខ្លួននៅប្រទេសហ្វីលីពីន

ដូចអ្វីដែលបានរំពឹងទុក ស្មាតហ្វូន Nokia 3, Nokia 5, Nokia 6 និង Nokia 3310 (2017) ត្រូវបានប្រកាសបង្ហាញខ្លួនជាផ្លូវការហើយនៅក្នុងប្រទេសហ្វីលីពីន។ ស្មាតហ្វូននេះមានតម្លៃរៀងគ្នាគឺ Nokia 3 ($140) Nokia 5 ($200) Nokia 6 ($240) និង Nokia 3310 ($50) ។ ស្មាតហ្វូនទាំងអស់នេះនឹងដាក់លក់នៅចុងខែមិថុនាខាងមុខនេះ។

image

ថ្មីៗនេះ ក្រុមហ៊ុន HMD ក៏នាំយកស្មាតហ្វូនស៊េរីថ្មីទាំងអស់នេះមកដាក់លក់នៅក្នុងប្រទេសហ្វាំងឡង់ផងដែរ។ សម្រាប់ទីផ្សារបន្ទាប់របស់ស្មាតហ្វូន Nokia ទាំងអស់នេះប្រហែលជាប្រទេសវៀតណាម និងប្រទេសឥណ្ឌាដែលគ្រោងនឹងប្រកាសបង្ហាញនៅថ្ងៃទី 13 ខែមិថុនាខាងមុខនេះ៕