ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A9 Pro នឹងទទួលបានការអាប់ឌែតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android ឆាប់ៗនេះ

ឆាប់ៗនេះ ប្រព័ន្ធប្រតិបត្តិការ Android Nougat អាចនឹងអាប់ឌែតដំណើរការនៅលើស្មាតហ្វូន Samsung Galaxy A9 Pro ។ ស្មាតហ្វូននេះបង្ហាញខ្លួននៅលើ GFXBench និង Geekbench ដែលបង្ហាញថាស្មាតហ្វូននេះពិតជាដំណើរការប្រព័ន្ធប្រតិបត្តិការ Android ។ ប៉ុន្តែការអាប់ឌែតនេះគឺស្ថិតនៅក្រោមការធ្វើតេស្តនៅឡើយទេ។

image

ស្មាតហ្វូននេះប្រកាសបង្ហាញខ្លួននៅក្នុងខែឧសភា ឆ្នាំមុន ហើយវាដំណើរការប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow ។ វានៅមិនទាន់មានព័ត៌មានជាក់លាក់ថានៅពេលដែលណាដែលស្មាតហ្វូននេះដំណើរការ Android Nougat នោះទេ។ យើងសង្ឃឹមថា វាពិតជាដំណើរការក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន៕