ព័ត៌មាន

MYTEB YES តម្លៃពិសេស 99 ដុល្លារជម្រើសល្អបំផុតក្នុងការសិក្សា ការលេងហ្គេម និងការកម្សាន្ត

សូមស្វាគមន៍នូវវត្តមានរបស់ថេប្លេត​ MYTEB YES ដែលជាថេប្លេតជំនាន់ថ្មីចុងក្រោយបំផុតដែលមានអេក្រង់ធំពីក្រុមហ៊ុនបច្ចេកវិទ្យា MYTEB របស់ប្រទេសម៉ាឡេស៊ី។ ថេប្លេត Android នេះមានអេក្រង់ធំទំហំ 10.1 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ HD និងបច្ចេកវិទ្យា SUPER IPS Technology ដែលជួយលោកអ្នកទទួលបាននូវពណ៌ធម្មជាតិ ពន្លឺភ្លឺច្បាស់ត្រជាក់ភ្នែកគ្រប់ពេលវេលា។ ថេប្លេត MYTEB YES ពេលនេះដាក់លក់នៅក្នុងតម្លៃពិសេសត្រឹមតែ 99 ដុល្លារអាមេរិច។

image

ថេប្លេត MYTEB YES បំពាក់នូវស៊ីមកាតប្រភេទ 3.5G ចំនួន 2 ដែលមានល្បឿនអ៊ីនធឺណិតលឿន។ ថេប្លេតនេះទ្រទ្រង់នូវប្រព័ន្ធ Wi-Fi B/N/G និងប្រព័ន្ធ Bluetooth 4.0 ។ បើពិនិត្យមើលទៅលើលក្ខណៈសម្បត្តិរបស់ថេប្លេតនេះ វាដំណើរការនូវបន្ទះឈីប MediaTek របស់តៃវ៉ាន់ប្រភេទ Quad-Core CPU ដែលមានអង្គគណនាចំនួន 4 គ្រាប់ និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB សម្រាប់លោកអ្នកផ្ទុកឯកសារ វីដេអូ កម្មវិធី ហ្គេម និងងាយស្រួលក្នុងការអានសៀវភៅ។ លោកអ្នកអាចបន្ថែមនូវម៉េមូរីប្រភេទ microSD កាតបានទំហំដល់ទៅ 128GB ថែមទៀតប្រសិនបើលោកអ្នកត្រូវការ។ ថេប្លេត MYTEB YES ត្រូវរចនាយ៉ាងពិសេស បើទោះបីជាថេប្លេតនេះប្រើប្រាស់រ៉េមផ្ទុកទិន្នន័យទំហំ 1GB ក្តី ប៉ុន្តែក្រុមវិស្វករអនុញ្ញាតអោយលោកអ្នកអាចតម្លើងកម្មវិធី ឬហ្គេមទំហំ 4GB នៅលើរ៉េមទំហំ 1GB នេះបានថែមទៀត។

image

MYTEB YES បំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 5MP និងកាមេរ៉ាខាងមុខទំហំ 3MP រួមជាមួយនឹងថាមពលថ្មខ្លាំងកម្លាំង 4000mAh ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃដោយគ្មានបញ្ហា។ ថេប្លេត Android ស៊េរីថ្មីនេះពិតជាល្អបំផុតសម្រាប់ការស្រាវជ្រាវនៅក្នុងការសិក្សាជាមួយនឹងអេក្រង់ធំងាយស្រួលប្រើប្រាស់។ លោកអ្នកអាចស្វែងរកនូវកម្មវិធីច្រើនជាង 1 លាននៅលើហាងទំនិញ Google Play Store ដើម្បីបំពេញតម្រូវការងារប្រចាំថ្ងៃ ការសិក្សាស្រាវជ្រាវ និងការកម្សាន្តរបស់លោកអ្នក។

image

ជាក់ស្តែង រាល់ការជាវផលិតផលថេប្លេត MYTEB YES នៅក្នុងពេលនេះ​ ក្រុមហ៊ុន MYTEB នឹងផ្តល់ជូនស្គ្រីនការពារអេក្រង់ ស្រោមស្បែកសុទ្ធ និងការធានាជួសជុលរយៈពេលមួយឆ្នាំពេញ។ សូមប្រញាប់ឡើងកុំឱ្យឱកាសនេះកន្លងផុតទៅអោយសោះ! តម្លៃរបស់ថេប្លេតនេះក៏រឹតតែពិសេសទៀតត្រឹមតែ 99 ដុល្លារអាមេរិចប៉ុណ្ណោះ។ លោកអ្នកអាចទំនាក់ទំនងរកទិញបានតាមរយៈលេខទូរស័ព្ទ 098398811, 0767777561 ឬចូលទៅក្នុងគេហទំព័រ www.mytebtech.com ឬចូលទៅកាន់ Facebook Page ដែលមានឈ្មោះថា MYTEB Cambodia។

ទីតាំងរបស់ក្រុមហ៊ុន: ផ្ទះលេខ 13-C ផ្លូវលេខ 2 កែវផ្លូវកោសដូង សង្កាត់ទឹកល្អក់៣ ខ័ណ្ឌទួលគោក៕