ព័ត៌មាន

សករាជថ្មីនៃស្មាតហ្វូន Nokia បង្ហាញវត្តមានសារជាថ្មីលើទឹកដីកម្ពុជា និងវត្តមានរបស់ទូរស័ព្ទ Nokia 3310 ជំនាន់ថ្មីដ៏ល្បីល្បាញ​

ស្មាតហ្វូន Nokia 3, Nokia 5 និង Nokia 6 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android នឹងមានលក់នៅ​​កម្ពុជា រួមជាមួយនឹងការលេចវត្តមានជាថ្មីនៃជំនាន់ទូរស័ព្ទ Nokia 3310 ដ៏ល្បីល្បាញ

ក្រុមហ៊ុន​បច្ចេកវិទ្យា HMD Global ដែល​ទទួល​បាន​សិទ្ធិ​ប្រើ​ប្រាស់​ស្លាក​យីហោ Nokia ថ្ងៃ​នេះបានដាក់​បង្ហាញ​នូវ​ស៊េរី​ស្មាតហ្វូន​ម៉ាក Nokia លើកដំបូងរបស់ខ្លួន ​រួម​មាន Nokia 6, Nokia 5 និង Nokia 3 ដែល​នឹងមាន​លក់​នៅ​ទីផ្សារ​កម្ពុជាចាប់ពី​ខែមិថុនានេះតទៅ ជាមួយនិង​ទូរស័ព្ទ Nokia 3310 ដ៏ល្បី​ល្បាញ​។ បន្ទាប់​ពី​ដាក់បង្ហាញជា​លើក​ដំបូង​កាល​ពី​ដើមឆ្នាំនេះក្នុង​ពិព័រណ៍ Mobile World Congress នៅទីក្រុង បាសេឡូណា ធ្វើឱ្យ​​គេ​ដឹងថា ស្មាតហ្វូន​ទាំង​នេះបាន​សំយោគ​នូវការរចនា ដែល​មានលក្ខណៈពិសេសប្លែកគេ រួម​និង​​ទឹក​ដៃ​សិល្បៈ​ល្អ​​ឯក​ និង​អត្ថប្រយោជន៍​ផ្នែក​កម្សាន្ត​យ៉ាងច្រើន​សម្បូរបែប​ តាមរយៈប្រព័ន្ធប្រតិបត្តិការ Android ដ៏​ពិត​ប្រាកដ​​ ធ្វើឱ្យ​​អតិថិជន​អាច​ប្រើទូរស័ព្ទ​របស់​ពួក​គេ​ទៅ​តាម​តម្រូវ​ការរៀងៗ​ខ្លួន​។

 image

Nokia 3: ផលិតផលថ្មីទំនើបចុងក្រោយ តម្លៃសមរម្យ

ស្មាតហ្វូនថ្មីដ៏​ទាក់​ទាញនេះ រចនាឡើង​ជា​ពិសេស​ ដើម្បីផ្តល់នូវបទពិសោធដ៏​អស្ចារ្យមិនធ្លាប់មានជូន​ចំពោះ​អតិថិជន​។ Nokia 3 មានរូបរាងលេច​ធ្លោ ទាក់​ទាញ រចនាឡើង​ជាពិសេស​  ដើម្បី​ផ្តល់នូវការការពារបាន​ល្អ​តាម​ស្ថានភាពនីមួយៗ​ ដោយ​មាន​ម៉ាស៊ីនខ្លាំង​​ស្រោប​ដោយស៊ុមដែល​​​ផលិត​​ពី​​អាលុយ​មីញ៉ូម​មួយ​ដុំ​​។ ភ្ជាប់​មក​ជាមួយ​នូវ​អេក្រង់​ IPS ​ទំហំ ​5.0” HD យ៉ាងពេញ​រូប​រាងអ៊ុត​ភ្ជាប់​ដោយ​សុញ្ញាកាស​ និង​ស្រោប​ដោយ​ផ្ទៃ​កញ្ចក់ Corning® Gorilla® អេក្រង់របស់ Nokia 3 ផ្តល់នូវលក្ខណៈ​ពិសេសស​ប្រើ​បាន​យូរ និង ភ្លឺ​ច្បាស់ត្រជាក់​ភ្នែក​ ផ្តល់បទពិសោធនៃ​ការ​ទស្សនារូបភាព ឬវីដេអូ​បាន​ល្អ​ឥត​ខ្ចោះគ្មានពីរ។​ស្រទាប់​អេក្រង់ប្រភេទ polarised ធ្វើឱ្យ​​មាន​ចំណាំង​ផ្លាតតិច​ ដែល​ផ្តល់នូវ​រូបភាពកាន់​តែ​ច្បាស់ល្អ ទោះ​បី​នៅក្រោមពន្លឺថ្ងៃខ្លាំង។

 image

ដោយ​មាន​បំពាក់​កាមេរ៉ាមុខក្រោយ​ ទំហំ 8MP ភ្លឺ​ច្បាស់​ត្រជាក់ភ្នែក​ Nokia 3 ពិត​ជា​ផ្តល់​នូវបទពិសោធ​ស្មាតហ្វូនគុណភាពខ្ពស់យ៉ាង​ពិតប្រាកដ ជាមួយ​និង​រូប​រាង​តូច​ ដ៏ទាក់​ទាញ​របស់ខ្លួន។ Nokia 3 ​មាន​បួន​ពណ៌​ខុសៗ​គ្នា​ គឺ​ ខ្មៅ ទឹកប្រាក់ ខៀវ និងទង់ដែង​។ វា​នឹង​មាន​លក់​នៅ​ចុង ខែ​មិថុនា​ ឆ្នាំ​២០១៧ ក្នុង​តម្លៃ ១៤៣​ដុល្លារ។

image

 Nokia5: ភ្លឺរលោងល្អប្រណីតធន់ប្រើបានយូរ

ទូរស័ព្ទ Nokia 5 ត្រូវបានផលិតយ៉ាងផ្ចិតផ្ចង់​ចេញពីលោហធាតុ​អាលុយមីញ៉ូមកម្រិត​៦០០០​​មួយដុំ ដើម្បីបង្កើតបាន​រូបរាងដែល​ល្អឥតខ្ចោះ​ ស្អាត​ភ្លឺរលោង​ ស័ក្តិ​សម​នឹង​អេក្រង់​ធំទំហំ​ 5.2 ” IPS HD អ៊ុត​ភ្ជាប់​ដោយ​សុញ្ញាកាស​ប្រភេទ Corning®Gorilla®Glass។ ដោយមានការច្នៃប្រឌិតថ្មី​ដំបូងគេ ក្នុងការរចនាអង់តែន Nokia 5 នាំមកនូវរចនាសម្ព័ន្ធ​យ៉ាង​រឹង​មាំ ដោយផ្តោត​ការយកចិត្តទុកដាក់យ៉ាងលម្អិត​គ្រប់​ផ្នែក និងគុណ​ភាពនៃស្មាតហ្វូន​ទំនើប​ ដែល​ប្រើ​បច្ចេកវិទ្យាខ្ពស់ចុងក្រោយ។ ដំណើរ​ការ​ដោយអង្គប្រតិបត្តិការ Qualcomm® Snapdragon ™ 430 ស្មាតហ្វូន​ Nokia 5 ផ្ដល់នូវថាមពលថ្មល្អឥតខ្ចោះ ប្រព័ន្ធ​​ក្រាហ្វិក​ទាំង​អស់​ត្រូវ​បាន​កែលម្អ​កាន់​តែ​ប្រសើរជាង​មុន ធ្វើឱ្យ​​មាន​តុល្យភាព​​នឹង​ការ​ប្រើប្រាស់ប្រចាំ​ថ្ងៃ ជាមួយនឹងការរចនាប្រកប​​ដោយ​សោភ័ណភាព និង​ប្រណីតភាព។

 image

មាន​ហេតុផលជាច្រើន ដែល​លោក​អ្នក​ត្រូវ​ប្រើ​ Nokia 5 ​គ្រប់​ពេល​វេលា​ គ្រប់ទីកន្លែង​ដែល​អ្នក​ទៅ ព្រោះ​វា​មាន​​គុណសម្បត្តិ​ពិសេសបន្ថែមជាច្រើន​ ដូចជា កាមេរ៉ាក្រោយទំហំ 13MP បំពាក់មុខងារ auto focus និងមានភ្លើង flash ពីរ រួម​ទាំង​កាមេរ៉ាមុខទំហំ 8MP កម្រិត​ចាប់​រូបភាព  ៨៤ ដឺក្រេ ដែល​ធ្វើឱ្យ​​ការថតរូប​បែប​ស៊ែលហ្វី​​របស់​អ្នក ​កាន់​តែ​ធំទូលាយ និង​​​ភ្លឺ​ច្បាស់ត្រជាក់​ភ្នែក​​ ពិសេស​វា​​មាន​មុខ​ងារ​ចាប់រូបភាព​បានល្អ​​​ទាំង​នៅ​កន្លែង​ភ្លឺ​ និង​ទី​ងងឹត ។ Nokia 5 មាន បួនពណ៌ខុសៗគ្នាគឺ​ ខ្មៅ ទឹកប្រាក់​ ខៀវ និងទង់ដែង​។ វានឹងមាន​លក់​នៅពាក់កណ្តាលខែកក្តដា ឆ្នាំ ២០១៧ ​ក្នុង​​តម្លៃ​ ១៩៣ដុល្លារ។

image

 Nokia 6: ​ស្មាតហ្វូនគុណភាពប្រណីតផ្តល់ការកម្សាន្តគ្មានដែនកំណត់

តាម​រយៈ​ការ​សំយោគ​បញ្ចូល​គ្នា​រវាងទឹក​ដៃ​សិល្បៈប្រកបដោយប្រណីតភាព សោភ័ណភាព និង​ការរចនាដ៏​លេច​ធ្លោប្លែកគេ រួម​​ជាមួយនឹងបទពិសោធថ្មីលើមុខងារ​ផ្នែកសំឡេង​ ជាមួយ​និងអេក្រង់​​ ​ទំហំ​ ​5.5” full HD ស្មាត​ហ្វូន Nokia 6 ថ្មី ផ្ដល់នូវបទពិសោធស្មាតហ្វូនកម្រិត​ខ្ពស់​ដ៏​ពិតប្រាកដ។ Nokia 6 មាន​តួ​ខ្លួន ផលិតចេញ​ពីលោហធាតុ​អាលុយមីញ៉ូមកម្រិត​ ៦០០០ មួយដុំ​ ដែលស័ក្តិ​សម​បំផុត​សម្រាប់អ្នកដែល​ចង់បាន​ទូរស័ព្ទដែលរឹងមាំ ជាមួយ​​កម្មវិធីកម្សាន្ត​យ៉ាង​ច្រើន​សម្បូរបែប​។ វា​បំពាក់​ដោយ​ប្រព័ន្ធ​​សំឡេង ឆ្លាត​វៃ​ ​មាន ​speaker ចំនួន​ពីរដែល​អាច​ឱ្យអ្នកប្រើប្រាស់ទទួល​បាននូវ​សំឡេង​ឮ​ច្បាស់​ល្អ​ ខណៈដែល​ប្រព័ន្ធ​សំឡេង​ ​ Dolby Atmos® នឹង​ផ្តល់​នូវ​បទពិសោធការ​កម្សាន្តផ្នែក​ភាព​យន្ត​ដ៏​អស្ចារ្យ​​មួយ​ទៀត​ពុំ​ធ្លាប់​មាន​។

 image

តាមរយៈពណ៌ដ៏លេច​ធ្លោរបស់វា Nokia 6 មានអេក្រង់​ដែល​ស្រោប​ដោយ​បន្ទះ​ការ​ពារ​ពន្លឺ​ថ្ងៃ​​ដែល​អាច​ឱ្យ​យើង​មើល​ឃើញ​ និង​អាន​បាន​ទោះ​ជា​នៅ​ចំ​ក្រោម​​ពន្លឺ​ព្រះអាទិត្យ​យ៉ាង​ណា​ក៏ដោយ​។ ដំណើរ​ការ​ដោយអង្គប្រតិបត្តិការ Qualcomm® Snapdragon ™ 430 និងអង្គក្រាហ្វិក​ Qualcomm® Adreno™ 505 ស្មាតហ្វូន Nokia 6 ផ្តល់​តុល្យភាពរវាង​ការ​ប្រើ​ប្រាស់​ និង​​ថាមពលថ្ម​បាន​​យ៉ាង​ល្អ​ឥតខ្ចោះ ផ្តល់ជូននូវការកម្សាន្តដែលមាន​គុណភាព​ ជាមួយថាមពលថ្មដែល​ប្រើ​បាន​រយៈ​ពេល​យូរ។ Nokia 6 មាន បួនពណ៌ខុសៗគ្នាគឺ​ ខ្មៅ ទឹក​ប្រាក់ ខៀវ និងទង់ដែង​។ វានឹងមាន​លក់​នៅ​ពាក់កណ្តាលខែកក្តដា ឆ្នាំ ២០១៧ក្នុង​​តម្លៃ​ ២២៩​ដុល្លារ។

 image

ប្រព័ន្ធប្រតិបត្តិការ Android ពិតប្រាកដ

ស្មាត​ហ្វូន​ទាំង​អស់​របស់ Nokia  ​នឹង​ផ្តល់​ជូន​អ្នក​នូវ​បទ​ពិសោធ​ទូរស័ព្ទ​ដែល​ប្រើ​​ប្រព័ន្ធប្រតិបត្តិការ Android ​ដ៏ពិត​ប្រាកដ​។ ជាមួយនឹងប្រព័ន្ធ​អាប់ដេត​សុវត្ថិភាព​ប្រចាំខែ ស្មាត​ហ្វូន​ Nokia របស់​អ្នក​នឹង​មានសុវត្ថិភាព កម្មវិធី​ទាន់​សម័យ ព្រមទាំងគ្មាន​ភាពរញ៉េរញ៉ៃ​ ដែល​ជា​ជម្រើសដ៏​ល្អ និង​ពេញ​និយម​របស់​អតិថិជន។ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបំផុត រួម​ជាមួយ​និង​សមត្ថភាព​ថ្មី​ចុងក្រោយរបស់មុខងារ​​ Doze ដែលជួយ​រក្សាទុកថាមពលថ្ម​នៅពេល​ទូរស័ព្ទ​ទុក​ចោល​មិន​មាន​ការ​ប្រើ​ប្រាស់​។ ស្មាត​ហ្វូន​ Nokia ថ្មី  ត្រូវបានបំពាក់ដោយ​មុខ​ងារ​ច្នៃប្រឌិតថ្មីបំផុតរបស់ Google ដែល Google Assistant បាន​សាង​​នូវ​បទ​ពិសោធន៍កាន់​តែ​​អស្ចារ្យ​ដល់​អ្នក​ប្រើ​ប្រាស់​​​ទូរស័ព្ទ​ Android ។ ក្រុមការងារ​របស់យើង បានធ្វើការរួមគ្នាដើម្បីធានាឱ្យច្បាស់ថា រាល់​ការ​សន្ទនា​ទៅ​កាន់​ ​ Google Assistant ​ដំណើរការ​ បានយ៉ាងរលូននៅលើស្មាតហ្វូន Nokia ។

 Nokia 3310: ទូរស័ព្ទស៊េរីចាស់ជំនាន់ថ្មី

ជាមួយ​និង​រូបរាងស្តើង​ស្រាល​ និង​ប្រើ​ធន់​បាន​យូរ​គ្មាន​ទូរស័ព្ទ​ណាដូច បាន​ធ្វើឱ្យ​​ Nokia 3310 ក្លាយ​ជា​ទូរស័ព្ទ​ដែល​លក់​ដាច់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ។ Nokia 3310 ត្រូវ​បាន​ផលិត​ជាថ្មី​ជាមួយ​កំណែ​ប្រែថ្មី​ ដោយសារ​តែវា​​មានពណ៌ស្រស់ស្អាត ការរចនាមាន​លក្ខណៈទំនើប ពិសេស​កាន់​ថ្មបានយូរ​ ដោយ​អាចនិយាយបាន​រហូត​ដល់ ២២ម៉ោង ហើយ​បើ​គ្រាន់​តែ​ ទុក​សម្រាប់​ទទួល​ការហៅ​ចូល​វិញ គឺអាចទុក​​បាន​ដល់​ទៅមួយខែ​ឯណោះ។

 image

អ្នក​ប្រើ​ប្រាស់​អាចផ្ញើសារ ​និយាយបាន​ពេញ​មួយ​ថ្ងៃ ថតរូប ស្តាប់ចម្រៀង និង​លេងហ្គេមពស់​ដ៏ល្បីល្បាញ​ជាថ្មីម្តងទៀត ដោយ​ប្រើ​ថាមពលថ្ម​តែ​មួយ​។ ជាមួយនឹងសមត្ថភាព​​កាន់​ថ្ម​បាន​យូ​រ​រហូត​ដល់​ពេញ​មួយ​ខែ Nokia 3310 មាន​អ្វីគ្រប់យ៉ាងដែលអ្នកធ្លាប់​ស្គាល់ និងស្រឡាញ់ ដូចជាមាន​ស៊ុម​ផលិត​ពី​ប៉ូលីកាបូនរលោងទាន់​សម័យ​​ជាដើម។ ចំណែក​ពណ៌​​ប្រចាំ​ខ្លួនរបស់វា កាន់​តែ​ធ្វើឱ្យ​​​ Nokia 3310 ​រស់រវើក និង​លេចធ្លោជាងមុនថែម​ទៀត​។ Nokia 3310 មាន៤​ពណ៌​ គឺ​ ក្រហម និងលឿង ដែលមានសម្បក​រលោង ចំណែក​ប្រផេះ និងខៀវ មាន​សម្បក​គ្រើម ។ វា​នឹងមាន​លក់នៅ​ចុងខែមិថុនា ឆ្នាំ ២០១៧ ​នេះ​ ក្នុង​តម្លៃ​ ៤៨​ដុល្លារ។

image