ព័ត៌មាន

ស្មាតហ្វូន Nokia 3 ដាក់លក់ហើយនៅក្នុងប្រទេសឥណ្ឌា ចំនែកស្មាតហ្វូន Nokia 5, Nokia 6 ចាប់ផ្តើម Pre-Order នៅខែកក្កដា

ដូចអ្វីតាមការសន្យា ស្មាតហ្វូនស៊េរីថ្មី Nokia 3 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android ពេលនេះដាក់លក់ជាផ្លូវការហើយនៅក្នុងប្រទេសឥណ្ឌា។ វាមានតម្លៃ 147 ដុល្លារអាមេរិចហើយលោកអ្នកអាចទិញនៅតាមហាងលក់ជាច្រើននៅក្នុងប្រទេសនេះ។

image

ចំនែកស្មាតហ្វូនស៊េរីថ្មី Nokia 5 និង Nokia 6 នៅមិនទាន់ដាក់លក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែលោកអ្នកអាចធ្វើការកម្មង់ទិញមុនបានស្មាតហ្វូនទាំងពីរនេះ។ ស្មាតហ្វូន Nokia 5 នឹងចាប់ផ្តើមការកម្មង់ទិញនៅថ្ងៃទី 7 ខែកក្កដា ចំនែកស្មាតហ្វូន Nokia 6 នឹងចាប់ផ្តើមការកម្មង់ទិញមុនចាប់ពីថ្ងៃទី 14 ខែកក្កដា៕