ព័ត៌មាន

Samsung Galaxy J7 Pro និង​ J7 Max ស៊េរិថ្មីបំផុតរបស់ក្រុមហ៊ុន​ Samsung ផ្តោតខ្លាំងទៅលើបណ្តាញសង្គម

ថ្មីៗនេះ ស្មាតហ្វូនត្រកូល Galaxy J ស៊េរីថ្មីចំនួនពីរស៊េរីម៉ូដែលបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានោះគឺ Galaxy J7 Pro និង Galaxy J7 Max ។ ស្មាតហ្វូនស៊េរីថ្មីនេះមានគោលដោផ្តោតសំខាន់ទៅលើបណ្តាញសង្គម ហើយវាប្រើប្រាស់ខ្លាំងទៅលើការចែករំលែករូបភាពបានដោយសេរី។ ស្មាតហ្វូនស៊េរី Galaxy J7 ទាំងពីរម៉ូដែលនេះភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 13 MP ទាំងខាងមុខ និងខាងក្រោយ។ វាប្រើប្រាស់នូវភ្លើង LED Flash ដែលមានកម្រិត Aperture (f/1.7 ផ្នែកខាងក្រោយ និង F/1.9 ផ្នែកខាងមុខ)​ សម្រាប់ថតរូបភាពនៅកន្លែងដែលមានពន្លឺតិច។

image

ស្មាតហ្វូន Galaxy J7 Pro មានអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ 1080p SuperAMOLED បន្ទះឈីប Exynos 7870 chipset (octa-core A53, Mali-T830) រ៉េមទំហំ 3GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ថាមពលថ្មខ្លាំង 3600mAh ហើយវាគ្រោងនឹងដាក់លក់នៅពាក់កណ្តាលខែកក្កដាក្នុងតម្លៃប្រហែលជា 330 ដុល្លារអាមេរិច។

image

ចំនែក ស្មាតហ្វូន Galaxy J7 Max វិញមានអេក្រង់ធំ 5.7 អ៊ីងកម្រិតភាពច្បាស់ IPS 1080p LCD បន្ទះឈីប MediaTek Helio P20 chipset (octa-core A53, Mali-T880) រ៉េមទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងថាមពលថ្មទំហំ 3300mAh ។ ស្មាតហ្វូននេះនឹងមកដល់នៅថ្ងៃទី 20 ខែមិថុនានេះនៅក្នុងតម្លៃប្រហែលជា 280 ដុល្លារអាមេរិច។

ស្មាតហ្វូនទាំងពីរស៊េរីនេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android Nougat និងប្រើប្រាស់ស៊ីមកាតពីរថែមទៀតផង៕