ព័ត៌មាន

សាមសុង Galaxy S8 | S8+ លក់បាន ៥ លានគ្រឿងជាសកល

ថ្មីៗកន្លងមកនេះ ក្រុមហ៊ុនសាមសុងបានសម្ពោធទូរស័ព្ទ GALAXY S8 | S8+ ដ៏ថ្មីស្រទ្បាង ធ្វើឲ្យពិភពលោក និង ក្រុមហ៊ុនផ្ទាល់មានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារទទួលបាននូវការគាំទ្រជាច្រើនកុះករពីសំណាក់អ្នកប្រើប្រាស់ជាច្រើនរាប់លានអ្នក។

 image

ទោះបីជាចំនួនស្តុកដំបូងនៃទូរស័ព្ទនេះចេញលក់មានចំនួនកំណត់ក៏ដោយ ក៏ក្រុមហ៊ុនសាមសុងបានលក់​ S8 និងS8+ រហូតដល់ជាង 5 លានគ្រឿងទូទាំងសកល។ យោងតាមទីផ្សារភាគហ៊ុន Yuanta នៃប្រទេសកូរ៉េ (តាមរបាយការណ៍ The Korea Herald) ក្រុមហ៊ុនរំពឹងទុកថាការលក់នឹងអាចឈានទៅដល់ 50.4 លានគ្រឿង នៅក្នុងឆ្នាំ ២០១៧ ហើយកំពូលស្មាតហ្វូន S8+ ដែលអាចរកចំណូលពីការលក់រហូតដល់ 27.1 លានដុល្លាអាមេរិក ស្មើរនឹង 54% នៃការលក់សរុប។

 image

GALAXY S8 | S8+ គឺជាទូរស័ព្ទដំបូងដែលត្រូវបានរចនាទ្បើងដោយបំពាក់នូវអេក្រង់ដ៏ធំភ្លឺច្បាស់ល្អ។ គែមសងខាងនៃទូរស័ព្ទធ្វើពីលោហៈសុទ្ធ និងបំពាក់នូវ Infinity Display ដែលធ្វើឲ្យមានរូបរាងស្អាត និងមានភាពរលោង
ងាយស្រួលចាប់កាន់។

 image

អ្នកគាំទ្រស្មាតហ្វូនតែងតែជជែកគ្នាពីទំហំស្មាតហ្វូនដែលអាចធ្វើឲ្យពួកគេអាចចាប់កាន់សមល្មម។ បែបនេះហើយក្រុមហ៊ុនសាមសុងក៏បានរកឃើញដំណោះស្រាយដ៏វិសេសវិសាលមួយដោយបំពាក់នូវប៊ូតុងដែលបង្កប់ក្នុងអេក្រង់។ 

ទូរស័ព្ទអត់គែមដ៏ស្រស់ស្អាតទាំងនេះ ដែលដាំទៅដោយគ្រឿងលម្អបច្ចេកវិទ្យារបស់ស្មាតហ្វូនក្រុមហ៊ុនសាមសុង បានវាយលុកទីផ្សារកម្ពុជាកាលពីដើមខែឧសភាមកម្លេះ។ ដោយមានការគាំទ្រទូទាំងសកលលោក
បែបនេះ ធ្វើឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបំពេញតម្រូវការរបស់អតិថិជនទាន់
ពេលវេលា។

 image

លោក Seungho Choi នាយកគ្រប់គ្រងនៃសាមសុងសាខាកម្ពុជា បានប្រសាសន៍ថា៖ «សន្ទុះនៃការលក់នូវទូរស័ព្ទ Galaxy S8 ជាទូទៅ មានកម្រិតខ្លាំងនៅតាមខេត្តធំៗក្នុងព្រះរាជាណាចក្រកម្ពុជា ដែលលើសពីអ្វីដែលយើងបានរំពឹងទុក។ ភាពខ្លាំងនៃការសម្ពោធទូរស័ព្ទ Galaxy S8 គឺការជឿទុកចិត្តពីអ្នកប្រើប្រាស់ខ្មែរជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុនសាមសុងសូមបង្ហាញការពេញចិត្ត និងថ្លែងអំណរគុណដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា សម្រាប់ការជឿទុកចិត្តចំពោះស្លាកយីហោសាមសុង»។

 បើសិនអ្នកមិនទាន់បានប្រើ GALAXY S8 | S8+ អ្នកអាចទៅរកជាវបាននៅហាងទំនើបសាមសុងទូទាំងប្រទេសកម្ពុជា។ សូមអញ្ជើញមកកាន់ហាងសាមសុងថ្ងៃនេះ!

 សម្រាប់ព័ត៌មានបន្ថែម (អង់គ្លេស) www.samsungmobilepress.com  http://news.samsung.com/galaxy

សម្រាប់ព័ត៌មានពីការកម្ម៉ង់ (ខ្មែរ)៖http://www.samsunghotpromotion.com/

 ក្រុមហ៊ុន Samsung Electronics Co., Ltd

Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com