ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8/S8+ ដំណើរការផ្តាច់មុខទៅលើ​ Play Music និង New Release Radio

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google ប្រកាសបង្ហាញនូវមុខងារថ្មី Google Play Music និង​ New Release Radio សម្រាប់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Galaxy S8+ របស់ខ្លួន។ មុខងារថ្មីនេះអាចធ្វើការ Stream នូវបទចម្រៀងថ្មីៗជាប្រចាំថ្ងៃតែម្តង។

imageimage

កម្មវិធី Google Play Music ជាកម្មវិធី Default Music Player នៅលើស្មាតហ្វូន Galaxy S8/S8+ នៅក្នុងនេះអាចធ្វើការ Stream ចម្រៀងឥតគិតថ្លៃចំនួន 100000 បទខណៈពេលដែលធម្មតាបានតែ 50,000 បទប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសទៀតនោះ វាមានការផ្តល់នូវការ Free ចំនួន 3 ខែផងដែរនៅលើស្មាតហ្វូនស៊េរីថ្មីនេះ៕