ព័ត៌មាន

MYTEB MAX 4G ទទួលការពេញនិយមខ្លាំងសម្រាប់ការកម្សាន្ត និងល្បឿនអ៊ីនធឺណិត 4G LTE លឿនបំផុត!

ការកម្សាន្តនៅលើស្មាតហ្វូន ហ្វាប់ប្លេត និងថេប្លេតអេក្រង់ធំកំពុងតែទទួលបានការពេញនិយមខ្លាំងនៅលើទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាក់ស្តែង អ្នកប្រើប្រាស់ជាច្រើនចាប់ផ្តើមពេញនិយមប្រើប្រាស់នៅលើស្មាតហ្វូន និងថេប្លេតដែលមានអេក្រង់ធំភ្លឺច្បាស់ដោយសារតែវាងាយស្រួលក្នុងការលេងហ្គេម និងការបំពេញកិច្ចការងារបានច្រើនកាន់តែងាយស្រួលអស្ចារ្យបំផុត។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB របស់ម៉ាឡេស៊ីចាប់ផ្តើមនាំយកនូវថេប្លេតស៊េរីថ្មី MYTEB MAX 4G ដែលមានការរចនារូបរាងស្រស់ស្អាត សមត្ថភាពខ្លាំងក្លាទៅលើការប្រើប្រាស់ និងការកម្សាន្តដ៏សម្បូរបែប។

image

MYTEB MAX 4G ភ្ជាប់ជាមួយនឹងអេក្រង់ទំហំធំដល់ទៅ 10.1 អ៊ីងកម្រិតភាពច្បាស់ FULL HD រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB សម្រាប់រក្សាទុកហ្គេម វីដេអូ ចម្រៀង និងឯកសារជាច្រើនទៀត។ ប្រសិនបើលោកអ្នកគិតថាទំហំម៉េមូរីនេះតូចមិនគ្រប់គ្រាន់នោះ លោកអ្នកអាចបន្ថែមនូវម៉េមូរីប្រភេទ microSD ទំហំដល់ទៅ 128GB ។ MYTEB MAX 4G បំពាក់កាមេរ៉ាខាងក្រោយទំហំ 5MP កាមេរ៉ាខាងមុខទំហំ 3MP ថាមពលថ្មខ្លាំង 4000mAh ប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ប្រព័ន្ធ Wi-Fi ប្រព័ន្ធ Bluetooth និងប្រព័ន្ធ GPS ថែមទៀត។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ MYTEB MAX 4G ដំណើរការភ្ជាប់ជាមួយនឹងស៊ីមពីរ 4G LTE ដំណើរការអ៊ីនធឺណិតល្បឿនលឿនអស្ចារ្យសម្រាប់ការកម្សាន្តដូចជាការលេងហ្គេម ការទំនាក់ទំនងនៅលើបណ្តាញសង្គម Facebook ការទស្សនាវីដេអូនៅលើ YouTube ការជជែកកម្សាន្តនៅលើ Skype និងការបំពេញកិច្ចការងារជាច្រើនទៀតដោយគ្មានដែនកំណត់។

image

សូមប្រញាប់ឡើងកុំឱ្យឱកាសនេះកន្លងផុតទៅអោយសោះ! តម្លៃរបស់ថេប្លេតនេះក៏រឹតតែពិសេសទៀតត្រឹមតែ 145 ដុល្លារអាមេរិចប៉ុណ្ណោះ។ លោកអ្នកអាចទំនាក់ទំនងរកទិញបានតាមរយៈលេខទូរស័ព្ទ 098398811, 0883708811, 0767777561 ឬចូលទៅក្នុងគេហទំព័រ www.mytebtech.com ឬចូលទៅកាន់ Facebook Page ដែលមានឈ្មោះថា MYTEB Cambodia។ ទីតាំងរបស់ក្រុមហ៊ុន: ផ្ទះលេខ 13-C ផ្លូវលេខ 2 កែវផ្លូវកោសដូង សង្កាត់ទឹកល្អក់៣ ខ័ណ្ឌទួលគោក៕