ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia 6 នឹងមកដល់ទឹកដីសហរដ្ឋអាមេរិចនៅដើមខែកក្កដា សប្តាហ៍ក្រោយនេះ

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ប្រកាសថា ស្មាតហ្វូនស៊េរីថ្មី Nokia 6 នឹងមកដល់ទីផ្សារសហរដ្ឋអាមេរិចនៅសប្តាហ៍ក្រោយនេះ។ ស្មាតហ្វូននេះនឹងចាប់ផ្តើមដាក់លក់នៅដើមខែកក្កដានៅលើគេទំព័រ Amazon ។ ស្មាតហ្វូន Nokia 6 ដែលនឹងដាក់លក់នេះមានពីរពណ៌គឺពណ៌ខ្មៅ (Matte Black) និងពណ៌ទឹកប្រាក់ សម្រាប់តម្លៃរបស់វាគឺ 229 ដុល្លារអាមេរិច។

image

សម្រាប់ស្មាតហ្វូន Nokia 6 ពណ៌ទឹកសមុទ្រ (Tempered Blue) និងពណ៌ស្ពាន់ (Copper) នឹងបង្ហាញខ្លួននៅរដូវក្តៅខាងមុខនេះ។ ស្មាតហ្វូន Nokia 6 បំពាក់រ៉េមទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ខណៈពេលដែលលោកអ្នកអាចបន្ថែមនូវរន្ធដោត microSD ទំហំដល់ទៅ 256GB ។

image

ស្មាតហ្វូននេះអាចដំណើរការបានជាមួយនឹង​ T-Mobile Network ។ នៅលើ AT&T នៅមិនទាន់អាចទ្រទ្រង់នូវ Band 29 & 30 នៅឡើយទេ។ ចំនែក Sprint & Verizon នៅមិនទាន់អាចដំណើរការ Nokia 6 បានផងដែរ។ យ៉ាងណាមិញ​ វាគឺជាពេលដ៏អស្ចារ្យមួយដែលអ្នកគាំទ្រនៅសហរដ្ឋអាមេរិចនឹងបានប្រើប្រាស់ Nokia 6 នៅសប្តាហ៍ក្រោយនេះ៕