ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បង្ហោះវីដេអូថ្មីមួយផ្សព្វផ្សាយអំពីសម្បកការពារស្មាតហ្វូន Galaxy S8/S8+

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង​ Galaxy S8+ នៅក្នុងថ្ងៃទី 29 ខែមីនា ហើយជាធម្មតាក្រុមហ៊ុនតែងតែបញ្ចេញនូវសម្បកការពារស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនផងដែរ។ មកទល់ពេលនេះ ស្មាតហ្វូនស៊េរីថ្មី Galaxy S8/S8+ បានទៅដល់ដៃអ្នកប្រើប្រាស់ជាច្រើនលាននាក់នៅជុំវិញពិភបលោ ហើយក្រុមហ៊ុនក៏បញ្ចេញនូវវីដេអូមួយផ្សព្វផ្សាយអំពីសម្បកទូរស័ព្ទស៊េរីថ្មីគឺ Alcantara Case, Clear View Standing Cover, និង 2Piece Cover ។

image

image

Clear View Standing Cover ផ្តោតទៅលើការការពារជ្រុងគែមសងខាងរបស់ស្មាតហ្វូន ខណៈពេលដែលសម្បក Alcantara Case ផ្តោតទៅលើការការពារស្នាមប្រឡាក់ និង 2Piece Cover មានជ័រពីរកំណាត់សម្រាប់ការពារទៅលើផ្នែកខាងលើ និងផ្នែកខាងក្រោមរបស់ស្មាតហ្វូន៕