ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB ប្រកាសបង្ហាញកុំព្យូទ័រ Chromebook ដំបូងបំផុតក្នុងប្រទេសកម្ពុជាក្នុងកម្មវិធី “រាត្រីជួបឪពុកម្តាយ”

កម្មវិធី “រាត្រីជួបឪពុកម្តាយ” គឺជាកម្មវិធីមួយដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញទៅកាន់ឪពុកម្តាយសិស្សអំពីសមទ្ធិផលដែលកូនៗរបស់ពួកគាត់បានខិតខំប្រឹងប្រែងសម្រេចបាននៅក្នុងសាលារៀនជំនាន់ថ្មី (NGS) ក្នុងបរិបទសតវត្សទី 21 នេះ។ ព្រឹត្តិការណ៍នេះប្រព្រឹត្តិឡើងនៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2017 នៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ហង្ស ជួនណារ៉ុង ទេសរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ និងសិស្សានុសិស្សជាច្រើនរយនាក់។

image

image

នៅក្នុងឱកាសដ៏អស្ចារ្យនេះ ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB របស់ម៉ាឡេស៊ីក៏ជាក្រុមហ៊ុន Sponsorship នៅក្នុងគម្រោងសិក្សាជាច្រើនរបស់សិស្សានុសិស្សនៃសាលារៀនជំនាន់ថ្មីផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB បានបង្ហាញនូវផលិតផលថេប្លេតស៊េរីថ្មីឆ្នាំ 2017 ដូចជា MYTEB YES, MYTEB MAX 4G, MYTEB STEEL និងកុំព្យូទ័រ Chromebook ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ ChromeOS ដំបូងបំផុតក្នុងប្រទេសកម្ពុជាដើម្បីពង្រឹងទៅលើការសិក្សារបស់ពួកគេ។

image

image

image

នៅក្នុងកម្មវិធី “រាត្រីជួបឪពុកម្តាយ” នេះ សិស្សានុសិស្ស ឪពុកម្តាយ លោកគ្រូអ្នកគ្រូជាច្រើននាក់បានចូលរួមធ្វើការតេស្តសាកល្បងប្រើប្រាស់ទៅលើផលិតផល Chromebook និងស្វែងយល់អំពីការប្រើប្រាស់នៅលើផលិតផលថ្មីនេះ។ Chromebook ទទួលបានការពេញនិយមបំផុតក្នុងការសិក្សានៅក្នុងសហរដ្ឋអាមេរិច និងប្រទេសអភិវឌ្ឍន៍ ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍។

image

image

សម្រាប់លោកអ្នកដែលចង់ទទួលបានបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់កាន់តែមានភាពងាយស្រួល ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងប្រព័ន្ធដំណើរការខ្លាំងនោះ Chromebooks គឺជាជម្រើសដ៏ល្អបំផុត។ អ្នកប្រើប្រាស់មួយចំនួននៅមិនទាន់ធ្លាប់ប្រើប្រាស់នូវសេវាកម្ម Cloud នៅលើឧបករណ៍បច្ចេកវិទ្យានេះនៅឡើយទេ ប៉ុន្តែ Chromebooks ពិតជាទទួលការពេញនិយមខ្លាំងមែនទែននៅក្នុងការប្រើប្រាស់នៅសាលារៀនជាច្រើននៅសហរដ្ឋអាមេរិចដែលមានប្រមាណជា 49% ។ ហេតុអ្វីបានជា Chromebooks​ ក្លាយជាឧបករណ៍បច្ចេកវិទ្យាដ៏ពេញនិយមបំផុតនៅក្នុងការសិក្សានៅតាមសាលារៀន? ឧបករណ៍ Chromebook គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ កម្មវិធី Software ជាច្រើនគឺប្រើប្រាស់ដោយឥតគិតថ្លៃ ដូចនេះវាពិតជាជម្រើសមួយដ៏ប្រសើរបំផុតសម្រាប់សិស្សានុសិស្សយកទៅប្រើប្រាស់ដើម្បីពង្រឹងសមត្ថភាពក្នុងការសិក្សារបស់ពួកគេ។

image

ឧបករណ៍ HP Chromebooks 11 មានអេក្រង់ទំហំ 11.6 អ៊ីង IPS Screen ជាមួយនឹងកម្រិតភាពច្បាស់ 1366 x 768 ដែលផ្តល់នូវពណ៌ពន្លឺច្បាស់ត្រជាក់ភ្នែក និងអាចមើលឃើញបានគ្រប់ជ្រុង។ ឧបករណ៍នេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Samsung Exynos 5250 Dual-Core រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ដែលអាចផ្ទុកទិន្នន័យបានច្រើនហើយវាពិតជាសក្តិសមបំផុតសម្រាប់ការប្រើប្រាស់។ សរុបមក លោកអ្នកអាចរកជាវឧបករណ៍ Chromebook 11 នេះបានពីក្រុមហ៊ុនបច្ចេកវិទ្យា MYTEB ជាមួយនឹងការធានាជូនរយៈពេលមួយឆ្នាំ។ សូមកុំឱ្យឱកាសនេះរំលងអោយសោះ! សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ +855 10 608 869 ៕