ព័ត៌មាន

ស្មាតហ្វូន Nokia 6 ពណ៌ Copper នឹងដាក់លក់នៅសហរដ្ឋអាមេរិចនៅខែក្រោយនេះ

ស្មាតហ្វូនស៊េរីថ្មី Nokia 6 នឹងចាប់ផ្តើមដាក់លក់នៅក្នុងទឹកដីសហរដ្ឋអាមេរិចនៅសប្តាហ៍ក្រោយនេះគឺនៅថ្ងៃទី 10 ខែកក្កដា ប៉ុន្តែវាមិនមានមានគ្រប់ពណ៌សម្រាប់ជ្រើសរើសនោះទេ។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Amazon ពណ៌ថ្មី Copper នៅមិនទាន់ដាក់លក់នៅឡើយទេនៅក្នុងទឹកដីសហរដ្ឋអាមេរិចរហូតទាល់តែដល់ថ្ងៃទី 18 ខែសីហាខាងមុខនេះ។

image

សម្រាប់តម្លៃរបស់ស្មាតហ្វូនពណ៌ Copper គឺមានតម្លៃ 229.99 ដុល្លារអាមេរិច។ ក្រុមហ៊ុន Prime Exclusive នឹងដាក់លក់ស្មាតហ្វូន Nokia 6 ផ្តាច់មុខទៅលើស្មាតហ្វូនស៊េរីថ្មីនេះ។ ស្មាតហ្វូន Nokia 6 ដែលគ្រោងដាក់លក់នៅសប្តាហ៍ក្រោយនេះគឺមានពណ៌ខ្មៅ និងពណ៌ទឹកប្រាក់៕