ព័ត៌មាន

Samsung Gear 360 (2017) លក់បញ្ចុះតម្លៃនៅក្នុងទឹកដីសហរដ្ឋអាមេរិច

Samsung Gear 360 (2017) ដែលដាក់លក់នៅក្នុងខែឧសភា ឆ្នាំ 2017 នេះពេលនេះលក់បញ្ចុះតម្លៃហើយនៅក្នុងទឹកដីសហរដ្ឋអាមេរិច។ ក្រុមហ៊ុន Amazon ដាក់លក់ឧបករណ៍នេះនៅក្នុងតម្លៃ 189.36 ដុល្លារអាមេរិចខណៈពេលដែលតម្លៃមុននោះគឺ 229.99 ដុល្លារអាមេរិច។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅតែដាក់លក់កាមេរ៉ានេះនៅក្នុងតម្លៃ 229.99 ដុល្លារអាមេរិចដែលមានន័យថាប្រសិនបើអ្នកទិញពី Amazon នឹងមានការបញ្ចុះតម្លៃដល់ទៅ 40 ដុល្លារអាមេរិច។ វានៅមិនទាន់មានព័ត៌មានលម្អិតផ្សេងទៀតអំពីឧបករណ៍នេះនៅឡើយទេ៕