ព័ត៌មាន

ស្មាតហ្វូនស៊េរិថ្មី Samsung Z4 ដាក់លក់ហើយនៅតំបន់អាព្រិក!

ដូចអ្វីដែលបានរំពឹងទុក ពេលនេះ ស្មាតហ្វូនស៊េរីថ្មី Samsung Z4 ដាក់លក់ជាផ្លូវការហើយនៅក្នុងតំបន់អាព្រិកខាងត្បូង។ ក្រុមហ៊ុនចំនួន 3 ដែលដាក់លក់ស្មាតហ្វូននេះគឺ Vodacom, MTN និង TFG ។ ស្មាតហ្វូននេះដាក់លក់នៅក្នុងតម្លៃប្រហែលជា 97 ដុល្លារអាមេរិច។

image

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូននេះប្រកាសបង្ហាញខ្លួននៅក្នុងខែឧសភា ឆ្នាំនេះ។ វាដាក់លក់រួចហើយនៅក្នុងតំបន់អាស៊ីកាលពីប៉ុន្មានសប្តាហ៍មុននេះ ហើយវាបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាមុនគេបំផុត៕