ព័ត៌មាន

ឥឡូវនេះ ស្មាតហ្វូន Nokia 5 ដាក់លក់ក្នុងប្រទេសអាឡឺម៉ង់ហើយ!

ស្មាតហ្វូន Nokia 5 ឥឡូវនេះដាក់លក់នៅក្នុងប្រទេសអាឡឺម៉ង់ហើយ។ ស្មាតហ្វូននេះមានប្រភេទស៊ីមមួយ និងប្រភេទស៊ីមពីរហយវាដាក់លក់នៅ Comstern ក្នុងតម្លៃ 190 អ៊ឺរ៉ូ ខណៈពេលដែល OTTO ដាក់លក់នៅក្នុងតម្លៃ 209 អ៊ីរ៉ូ។

image

image

Nokia 5 ដាក់លក់រួចមកហើយនៅក្នុងទីផ្សារជាច្រើននៅទ្វីបអ៊ឺរ៉ុបរួមមានប្រទេសប៉ូឡូញ និងហូឡង់ផងដែរ។ នៅក្នុងចក្រភពអង់គ្លេស ស្មាតហ្វូននេះនឹងដាក់លក់នៅថ្ងៃទី 19 ខែកក្កដា។ ស្មាតហ្វូន Nokia 5 ក៏ដាក់លក់ផងដែរនៅ UAE តាមរយៈ Axiom Telecom នៅក្នុងតម្លៃប្រហែលជា​175 ដុល្លារ ប៉ុន្តែឥឡូវនេះវាក៏អស់ពីស្តុកផងដែរ៕