ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បន្តដាក់លក់ស្មាតហ្វូន Galaxy J Pro នៅក្នុងប្រទេសម៉ាឡេស៊ី

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បន្តដាក់លក់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនត្រកូល Galaxy J Pro នៅក្នុងទីផ្សារនៃប្រទេសម៉ាឡេស៊ី។ ស្មាតហ្វូន Galaxy J Pro ទាំង 3 ស៊េរីនេះមានដូចជា Galaxy J7 Pro, Galaxy J5 Pro និង Galaxy J3 Pro ហើយក្រុមហ៊ុនមានផ្តល់ជូននូវការធានាបន្ថែមជូនមួយឆ្នាំទៀតទៅលើការផ្លាស់ប្តូរស្គ្រីនអេក្រង់ផងដែរចាប់ពីថ្ងៃនេះដល់ថ្ងៃទី 30 ខែកញ្ញាខាងមុខនេះ។

image

សម្រាប់ស្មាតហ្វូន Galaxy J7 Pro មានតម្លៃ €265, Galaxy J5 Pro មានតម្លៃ €234 និង Galaxy J3 Pro មានតម្លៃ €142 ៕