ព័ត៌មាន

ស្មាតហ្វូនបត់សម័យថ្មី នឹងបន្តចរាចរនៅអាស៊ី

អ្នកប្រាកដជាគិតថា ទូរស័ព្ទបត់ហួសសម័យហើយ។ ឈប់គិតរឿងទាំងអស់នេះសិន សូមក្រឡេកមើលមកក្រុមហ៊ុន Samsung ថា​តើបង្ហាញទូរស័ព្ទបត់នៅសម័យនេះផ្តល់រស់និយមយ៉ាងណា?

 

តាមពិតក្រុមហ៊ុន Samsung បានដាក់បង្ហាញស្មាតហ្វូន Galaxy Folder 2 នៅប្រទេសចិន ប៉ុន្តែរយៈពេលខ្លីបំផុត។ កន្លងមកទៀត ក្រុមហ៊ុនក៏បានដាក់បង្ហាញវានៅប្រទេសកូរ៉េកាលពីដើមឆ្នាំនេះ។ ពេលនេះគេរំពឹងថា ស្មាតហ្វូនបត់ Galaxy Folder 2 នឹងមានវត្តមានជាហូរហែរនៅប៉ែកអ៊ឺរ៉ុប និងប្រទេសអាស៊ានមួយចំនួន។

ស្មាតហ្វូន Galaxy Folder 2 មានលក្ខណៈប្រសើរជាងស្មាតហ្វូន Galaxy Folder ដែលត្រូវដាក់បង្ហាញកាលពីឆ្នាំ 2013។ ស្មាតហ្វូនបត់នេះបំពាក់អេក្រង់ទំហំ 3.8 អ៊ីងធំជាងស្មាតហ្វូនសេរ៉ីមុន ប្រើអេក្រង់បង្ហាញមាន WVGA ។ ទោះបីវាជាស្មាតហ្វូនតូច ហើយបត់ ប៉ុន្តែអង្គប្រតិបត្តិការរបស់វា quad-core Qualcomm Snapdragon 425 មានល្បឿន 1.4 GHz និងភ្ជាប់អង្គចងចាំទំហំ 2GB។ ក្រៅពីនេះ វាប្រើ GPU ជាប្រភេទ Adreno 308 និងភ្ជាប់មេម៉ូរ៉ីទំហំ 16GB។ អ្នកអាចថែមមេម៉ូរ៉ីក្រៅម៉ាស៊ីនបានរហូតដល់ 128GB តាមរយៈ MicroSD ។ ស្មាតហ្វូននេះប្រើថ្មទំហំ 1,950 mAh  និងកាមេរ៉ាទំហំ 5 មេហ្គាភិចសែល។ លើសពីនេះស្មាតហ្វូនបត់ដ៏តូចនេះមានបណ្តាញ Bluetooth 4.2, GPS, Wi-Fi, និង 4G LTE។  ស្មាតហ្វូននេះប្រើអង្គប្រតិបត្តិការ Android 6.0.1 Marshmallow។ 

image 

ប្រភព៖​Galaxy Folder 2