ព័ត៌មាន

តើហ្វាប់ប្លេត Samsung Galaxy Note 8 នឹងនាំយកនូវលក្ខណៈពិសេសអ្វីខ្លះ?

ក្រុមហ៊ុន សាមសុងទើបតែបានបង្ហើបថា ក្រុមហ៊ុនគ្រោងដាក់បង្ហាញស្មាតហ្វូនសេរ៉ីថ្មីម៉ូដែល Note 8 របស់ខ្លួន និងបញ្ចេញលក់នៅពេលឆាប់ៗនេះ។ តើ ម៉ូដែល Samsung Galaxy Note 8 និងនាំមកជាមួយសមត្ថភាពអ្វីខ្លះ?

ក្រុមហ៊ុនសាមសុងទើបតែបង្ហើបថា ទូរស័ព្ទម៉ូដែល Samsung Galaxy Note 8 នឹងត្រូវបានដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី 23 ខែសីហា ឆ្នាំ 2017។ លើសពីនេះក្រុមហ៊ុន បានបញ្ជាក់ថា ក្រោយពីការដាក់លក់ផ្លូវការណ៍នៅខែកញ្ញា​ខាងមុខនេះនៅទីក្រុងញូវយ៉ក។ Samsung Galaxy Note 8 នឹងជាស្មាតហ្វូនដំបូងគេរបស់ក្រុមហ៊ុន សាមស៊ុងដែលបានភ្ជាប់កាមេរ៉ា ក្រោយភ្លោះដំបូងគេ។

image

យោងតាមប្រភពព័ត៌មានចុះផ្សាយកន្លងមក Galaxy Note 8 បំពាក់អេក្រង់ទំហំ 6.3 អ៊ីង  ប្រភេទ AMOLED។ លើសពីនេះបន្ទះឈីបរបស់វាជាប្រភេទ Snapdragon 835 SoC  និង Exynos 8895 SoC។ Samsung Galaxy Note 8 ភ្ជាប់មកជាមួយរ៉េម​ទំហំ 6GB និងប្រើថ្មទំហំ 3300mAh។ លើសពីនេះ Galaxy Note 7 នាំមកជាមួយប៊ិច S Pen។ 

 

 

ប្រភពព័ត៌មាន៖ Galaxy Note 8