ព័ត៌មាន

Nokia 6 បង្ហាញខ្លួនដំបូងគេនៅអាមេរិច និង Amazon Prime

ក្រុមហ៊ុន​ HMD Global បានផលិតស្មាតហ្វូនដោយបានភ្ជាប់ និងបំពាក់សមត្ថភាពខ្លាំងក្លា។ ជាពិសេស មុខងារប្រើប្រាស់ដែលមានពាក់ព័ន្ធជា មួយវិស័យបច្ចេកវិទ្យារបស់មានលក្ខណៈសម្បូរបែបមិនចាញ់ស្មាតហ្វូនរបស់ក្រុមហ៊ុនល្បីៗផ្សេងទៀតនោះទេ។ ស្មាតហ្វូននោះ មានឈ្មោះថា Nokia 6 វាជាប្រភេទស្មាតហ្វូនប្រើអង្គប្រតិបត្តិការ Android។ ថ្មីៗនេះផងដែរ ក្រុមហ៊ុនបានដាក់លក់ស្មាតហ្វូនម៉ូដែលនេះនៅអាមេរិច និងនៅ​ Amazon Prime ។

 មុខងារពិសេសៗរបស់ Nokia 6 មាន៖

ស្មាតហ្វូន Nokia 6 បំពាក់អេក្រង់ទំហំ 5.5 ប្រើកម្រិតបង្ហាញប្រភេទ  2.5D កម្រិត 1080 x 1920 ភិចសែល។ អេក្រង់របស់វាមានលក្ខណៈធន់ ជាពិសេសជាមួយការទង្គិច កោស ឆូតនានា ព្រោះវាត្រូវបានគេបំពាក់កញ្ចក់ប្រភេទ  Corning Gorilla Glass 3 ដែលមានសេនស័រ ចាប់ពន្លឺជុំវិញ ដែលអាចផ្តល់ភាពងាយស្រួល ដោយអ្នកអាចមើលទូរស័ព្ទនៅក្រៅផ្ទះ ច្បាស់​ មិនចាញ់កម្តៅថ្ងៃ។

 ផ្នែកអង្គដំណើរការខាងក្នុង ​ស្មាតហ្វូននេះប្រើឈីបប្រភេទ Snapdragon 430  និងប្រព័ន្ធ CPU ប្រភេទ  octa-core។ សម្រាប់រក្សាទិន្ន័យ ឬតម្លើងកម្មវិធី ស្មាតហ្វូននេះភ្ជាប់មកជាមួយអង្គផ្ទុកទិន្ន័យទំហំ 3GB  និងប្រើមេម៉ូរ៉ីទំហំ  32GB។ ស្មាតហ្វូននេះក៏បានបំពាក់កាមេរ៉ាទំហំ 16 មេហ្គាភិចសែល និងមានមុខងាផ្តោតលើរូបភាពដោយស្វ័យប្រវត្ត ប្រភេទ​ PDAF ។ កាមេរ៉ាមុខរបស់វាមានទំហំ 8MP។

image