ព័ត៌មាន

ក្រុមហ៊ុន HTC ប្រកាសលក់ស្មាតហ្វូនសេរ៉ីថ្មីក្នុងតម្លៃពិសេសនៅអាមេរិចក្នុងថ្ងៃនេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន HTC បានប្រកាសថា ក្រុមហ៊ុននឹងដាក់លក់ស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន ម៉ូដែល HTC U11 ឬហៅម៉្យាងទៀតថា ​HTC U Ultra នៅអាមេរិចក្នុងថ្ងៃនេះ។ អ្នកអាចទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសក្នុងថ្ងៃនេះជាមួយការទិញ  HTC U11 ត្រឹមតម្លៃ $250 ដែលតម្លៃពេញរបស់វា $499។ ក្រៅពីនេះនៅមានស្មាតហ្វូន HTC 10 ដាក់លក់ថ្ងៃដំបូងតែ $300 ដោយតម្លៃពេញរបស់វា $399។

ស្មាតហ្វូននេះដាក់បង្ហាញជាផ្លូវការនៅខែមិថុនា ឆ្នាំ 2017 និងបំពាក់អេក្រង់បង្ហាញទំហំ 5.5 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ 1440×2560  ភិចសែល។  ស្មាតហ្វូននេះភ្ជាប់រ៉េមទំហំ 4GB និងភ្ជាប់មេម៉ូរ៉ីទំហំ 64GB  មានជើងកាត microSD ។ វាមានរាងស្តើងល្មម ងាយស្រួលកាន់ដោយទំហំរបស់វា 7.9mm  និងមានទម្ងន់តែ 169g។ ផ្នែកកាមេរ៉ា ស្មាតហ្វូននេះ ភ្ជាប់មកជាមួយកាមេរ៉ាក្រោយទំហំ ​12 មេហ្គាភិចសែលមានកម្រិតបង្ហាញ 2160p។ HTC U Ultra ប្រើថ្មប្រភេទ Li-Lon មានថាមពល 300 mAh។ 

image

image